ជីវិតកម្សាន្ដ
អ្នកគាំទ្រហាក់អាណិត ក្រោយឃើញឃ្លិបចុងក្រោយរបស់ Pinky ច្រៀងដូចនិយាយលា
កាលពីប៉ុន្មានថ្ងៃមុន នៅលើបណ្ដាញសង្គម TikTok របស់តារាស្រី Pinky បានបង្ហោះវីដេអូឃ្លីបមួយស្រែកច្រៀងបង្ហាញពីភាពខ្លាំងនៃបទចម្រៀង “Recall” របស់ BOWKYLION ខណៈអ្នកគាំទ្ររបស់នាងនិយាយថា នេះជាការនិយាយលាទុកមុន។

ទន្ទឹមនោះដែរ នៅពេលដែលអ្នកគាំទ្របានឃើញនិងធ្លាប់ចូលមើលឃ្លិបនោះរួច ក៏នាំគ្នាចុច like រួមជាមួយនឹងការមតិជាច្រើន ម្នាក់ៗបានយល់ស្របថា Pinky ច្រៀងចម្រៀងនេះ មុនពេលតុលាការសម្រេចលើរឿងក្ដីរបស់នាង ដែលនេះហាក់ដូចជាបទចម្រៀងលាគ្នាចុងក្រោយ រវាងនាងនិងហ្វេនៗ។

គួរបញ្ជាក់ថា ឧស្សាហកម្មកម្សាន្តថៃហាក់មានការតក់ស្លុតយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា តារាសម្ដែង Pinky និងម្ដាយជាប់ពាក់ព័ន្ធនៅក្នុងករណីធ្ងន់ធ្ងរក្នុងក្រុមហ៊ុន Forex-3D ពីបទបទក្លែងបន្លំ បោកបញ្ឆោតបញ្ចូលប្រព័ន្ធកុំព្យូទ័រនៃទិន្នន័យក្លែងក្លាយ ហើយថែមទាំងបង្កការខូចខាតដល់អតិថិជន។ អ្វីដែលសំខាន់ អ្នកវិនិយោគជាច្រើន បានដាក់ពាក្យបណ្ដឹង ដែលអះអាងថា ពួកគេត្រូវបានបោកប្រាស់ដោយក្រុមហ៊ុន Forex-3D។

ក្នុងនោះ ម្ដាយកូនរូបនេះក៏បានសុំអនុញ្ញាតនៅក្រៅឃុំ ប៉ុន្តែខាងតុលាការបានច្រានចោលសំណើនេះ ដោយលើកហេតុផលថា ប្រសិនបើមានការដោះលែងបណ្ដោះអាសន្ន នោះខ្លាចជនចុងចោទទាំងពីរនឹងរត់គេចខ្លួន៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសថៃបញ្ជូនខ្លួន Pinky និងម្ដាយទៅពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងបោកប្រាស់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ