ព័ត៌មានអន្ដរជាតិ
អានុទីន ក្រពុលមុខ ដោយទទួលស្គាល់ថា ស្ថានភាពនៅភាគខាងត្បូង ឈានដល់កម្រិតធ្ងន់ធ្ងរបំផុតហើយ
ការវាយប្រហារសម្លាប់ទាហានថៃ ៥នាក់នៅភាគខាងត្បូង កំពុងចោទជាបញ្ហាប្រឈម ដ៏ឈឺក្បាលបំផុតសម្រាប់រដ្ឋាភិបាលរបស់ អានុទីន ខណៈមានការជំរុញឲ្យទីក្រុងបាងកក ស្រូតចរចាជាមួយក្រុមផ្តាច់ខ្លួន មូស្លីម ហើយឥឡូវ នាយករដ្ឋមន្ត្រីថៃ កំពុងក្រពុលមុខ ថែមនិយាយយ៉ាងច្បាស់ថា ស្ថានភាពនៅភាគខាងត្បូង បានឈានដល់កម្រិត ដ៏ធ្ងន់ធ្ងរបំផុតហើយ។

ទូរទស្សន៍ Amarin បានដកស្រង់សម្តីអានុទីន ដែលថ្លែងនៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ថា ការវាយប្រហារដោយបាញ់រះ និងគប់គ្រាប់បែក យ៉ាងកក្រើកកាលពីថ្ងៃពុធ បានរុញសភាពការណ៍ភាគខាងត្បូង ឲ្យកាន់តែអាក្រក់បំផុត។
ទន្ទឹមនោះ អានុទីន ណែនាំឲ្យមន្ត្រី និងស្ថាប័នពាក់ព័ន្ធ ជាពិសេសកងទ័ព ត្រូវធ្វើគ្រប់បែបយ៉ាង ដើម្បីធានាសន្តិសុខ និងទប់ស្កាត់ការវាយប្រហារបែបនេះ កុំឲ្យកើតឡើងទៀតនាពេលអនាគតទៀត ឲ្យបាន។

អានុទីន ក៏បញ្ជាក់ដែរថា សមត្ថកិច្ចថៃ កំពុងតាមដានសភាពការណ៍ យ៉ាងដិតដល់បំផុត និងកំពុងតាមរកជនដៃដល់ យកមកផ្តន្ទាទោស ឲ្យខាងតែបាន។
កាលពីល្ងាចថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមផ្តាច់ខ្លួន បានបើកការបាញ់រះ និងគប់គ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្ត Narathiwat។

ក្នុងការវាយប្រហារនោះ បណ្តាលឲ្យទាហានថៃ ៥នាក់ស្លាប់ភ្លាមៗ ចំណែកជនស៊ីវិល ៥នាក់ទៀតត្រូវរបួស ក្នុងនោះមានទាំងកុមារទៀតផង ខណៈក្រុមបង្ក រត់គេចខ្លួនបាត់ទៅហើយ ចាប់មិនបានទេ។
បើគិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់ក្នុងអំពើហិង្សា នៅខេត្តថៃភាគខាងត្បូងចំនួន៤ គឺមានជាង ៧ ៧០០នាក់ហើយ ខណៈជាង ១៤ ០០០នាក់ រងរបួស។ វាជាអំពើហិង្សាដ៏រ៉ាំរ៉ៃ ដែលរដ្ឋាភិបាលទីក្រុងបាងកក ពីមួយអាណត្តិទៅមួយអាណិត្ត ដោះស្រាយមិនចេញ បានត្រឹមតែអួត៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


