Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានថៃ ៥នាក់ស្លាប់ ក្នុងការវាយប្រហារដោយគ្រាប់បែក និងបាញ់រះ យ៉ាងកក្រើក នៅភាគខាងត្បូង

បានផុស

នៅ

អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ កាន់តែផ្ទុះខ្លាំងឡើងៗ និងសាហាវទៅៗ ហើយ ខណៈចុងក្រោយបំផុតនេះ ខ្មាន់កាំភ្លើងមួយក្រុម បានបើកការវាយប្រហារយ៉ាងកក្រើក សម្លាប់ទាហាន ៥នាក់ ក្នុងខេត្ត Narathiwat។

(រូប៖ Amarin)

តាមសេចក្តីរាយការណ៍របស់ Bangkok Post, ការវាយប្រហារចុងក្រោយនេះ កើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្រុក Rangae ដោយក្រុមផ្តាច់ខ្លួន ជិះរថយន្តភីកអាប់ពណ៌ខ្មៅម៉ាក Nissan មកបាញ់រះ និងគប់គ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami។

ក្នុងការវាយប្រហារនោះ បណ្តាលឲ្យទាហានថៃ ៥នាក់ស្លាប់ភ្លាមៗ ចំណែកជនស៊ីវិល ៥នាក់ទៀតត្រូវរបួស ខណៈក្រុមបង្ក រត់គេចខ្លួនបាត់ទៅហើយ ចាប់មិនបានទេ។

(រូប៖ Amarin)

អំពើហិង្សានេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រាប់បែកក្នុងរថយន្ត ក៏ផ្ទុះនៅមុខប៉ុស្តិ៍ប៉ូលិស ក្នុងខេត្ត Narathiwat ដដែលនេះផងដែរ ដោយបង្កការខូចខាតធ្ងន់ធ្ងរ។

តាមការបញ្ជាក់ពីប៉ូលិស រថយន្ត Toyota Soluna ផ្ទុកទៅដោយគ្រាប់បែក បានផ្ទុះនៅមុខប៉ុស្តិ៍ប៉ូលិស Tanyong ក្នុងឃុំ Kaluao Nuea នៃស្រុក Mueang ធ្វើឲ្យខូចខាតដល់អគារ និងបង្កជាអគ្គិភ័យ ឆាបឆេះរាលដាលដល់សំណង់នៅក្បែរនោះ ផងដែរ។

យ៉ាងណា មិនមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះទេ ខណៈហេតុការណ៍នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ ប៉ូលិសថៃ។

(រូប៖ Amarin)

សូមជម្រាបថា បើគិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់ក្នុងអំពើហិង្សា នៅខេត្តថៃភាគខាងត្បូងចំនួន៤ គឺមានជាង ៧ ៧០០នាក់ហើយ ខណៈជាង ១៤ ០០០នាក់ រងរបួស។

វាជាអំពើហិង្សាដ៏រ៉ាំរ៉ៃ ដែលរដ្ឋាភិបាលទីក្រុងបាងកក ពីមួយអាណត្តិទៅមួយអាណិត្ត ដោះស្រាយមិនចេញ។ 

សម្រាប់រដ្ឋបាលអានុទីន! ពេលចូលកាន់តំណែងដំបូង ហាក់ដូចជាមានជំនឿជាក់ និងអំនួតខ្លាំងណាស់ ក្នុងការដោះស្រាយរឿងនេះ ប៉ុន្តែឥឡូវ បែរជាដាក់ខ្លួន សុំចរចាវិញ ព្រោះតែទៅមិនរួច និងគ្មានគោលការណ៍ច្បាស់លាស់៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម