ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារស្នើក្រសួងស្ថាប័នពាក់ព័ន្ធជួយគាំទ្រដល់ជនមានពិការភាពឱ្យទទួលបានមុខរបរនិងការងារសមរម្យ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធអ្នកតាក់តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ឱកាស និងការគាំទ្រដល់ជនមានពិការភាពឱ្យទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងឱកាសទទួលបានមុខរបរ និងការងារសមរម្យ តាមរយៈការវិនិយោគការរួមចំណែក ការសម្របសម្រួល និងការបង្កើតការងារជូនដល់ជនទាំងនោះ។

ថ្លែងក្នុងឱកាសព្រឹត្តិការណ៍ “ជិះកង់ ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់ជនមានពិការភាព”នៅព្រឹកថ្ងៃទី២០សីហានេះ លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី១២
ខែសីហា ជាទិវាយុវជនអន្តរជាតិដើម្បីអបអរសាទរនូវសារៈសំខាន់នៃតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជាការពិតណាស់កម្ពុជា គឺជាប្រទេសដែលសំបូរទៅដោយយុវជន ពោលគឺប្រជាពលរដ្ឋជាង ៥០% មានអាយុក្រោម៣០ឆ្នាំ។

លោករដ្ឋមន្ត្រីជឿជាក់ថា យុវជនទាំងនោះ គឺជាចលករកម្លាំងពលកម្មដ៏មានសក្តានុពលឆ្លើយតបទៅតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត និងជ្រោងកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើនបន្ថែមទៀតតាមរយៈការទទួលបាននូវការបណ្តុះបណ្តាលជំនាញមួយប្រកបដោយគុណភាពនិងត្រឹមត្រូវ។ លោករដ្ឋមន្ត្រីបានបន្តថា « ដូចនេះ យើងទាំងអស់គ្នា ពោលគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធី DEY II ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជុំវិញកត្តាមុខរបរ និងការងាររបស់យុវជនដើម្បីបង្កើនឱកាសការងារ និងទទួលបានជីវភាពរស់នៅ និងអនាគតកាន់តែប្រសើរដល់យុវជន ជាពិសេសជនមានពិការភាពផងដែរ»។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជិះកង់ប្រមាណ៦០០នាក់ ចាប់ផ្តើមចេញដំណើរពីទីក្រុងកោះពេជ្រ ដោយមានចំងាយផ្លូវ ៣៥គីឡូម៉ែត្រ២០គីឡូម៉ែត្រ និង១គីឡូម៉ែត្រសម្រាប់ជនពិការ។

លោកបណ្ឌិត អ៊ិត សំហេង បានចូលរួមជិះកង់ក្នុងចំងាយផ្លូវ១គីឡូម៉ែត្រជាមួយជនពិការដែរ។ លោករដ្ឋមន្ត្រីសង្ឃឹមថា
អ្នកចូលរួមទាំងអស់គ្នាពិតជាទទួលបាននូវភាពសប្បាយរីករាយពីការជិះកង់ជាពិសេសឆ្លុះបញ្ជាំងពីគុណតម្លៃនៃសាមគ្គីភាពដែលធ្វើឱ្យយើងអាចជំនះរាល់ឧបសគ្គនៅចំពោះមុខដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នដោយមិនទុកនរណាម្នាក់ចោលឡើយ។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រជាជាតិ រួមមាន ILO UNESCO UNICEF និង UNIDO ដែលបានចូលរួមអនុវត្តកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជាដំណាក់កាលទី ២ (ដែលហៅកាត់ថា DEY II) និងអង្គការភ្លែនអន្តរជាតិកម្ពុជាផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


