Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី លាតត្រដាងហេតុផល នៅពីក្រោយ ការបន្ថយល្បឿនវាយលុក អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃពុធទី២៤ខែសីហាថា ការបន្ថយល្បឿននៃការវាយលុក ក្នុងអំឡុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គឺជាការសម្រេចចិត្តប្រកបដោយមនសិការ ព្រោះចង់កាត់បន្ថយចំនួនជនស៊ីវិលស្លាប់និងរបួស។

លោក Shoigu បាននិយាយក្នុង​ប្រទេស​អ៊ូសបេគីស្ថានថា “ពេញមួយប្រតិបត្តិការពិសេសនេះ យើងបានប្រកាន់ខ្ជាប់នូវបទដ្ឋាននៃច្បាប់មនុស្សធម៌។ ការវាយប្រហារ ត្រូវបានអនុវត្តដោយអាវុធដែលមានភាពជាក់លាក់បំផុត លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដូចជា ប៉ុស្តិ៍ត្រួតពិនិត្យ អាកាសយានដ្ឋាន ឃ្លាំងស្តុកទំនិញ បន្ទាយ និងទីតាំងឧស្សាហកម្មយោធា។ ក្នុងពេលជាមួយគ្នានេះ អ្វីគ្រប់យ៉ាងកំពុងត្រូវបានធ្វើដើម្បីចៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល។ ពិតណាស់ នេះគឺជាហេតុផលនៅពីក្រោយការបន្ថយល្បឿនវាយលុក ប៉ុន្តែយើងកំពុងធ្វើវាដោយមនសិការ”។

យោងតាមលោក Shoigu, “យោធារុស្ស៊ី បានរៀបចំការងារជាប្រព័ន្ធលើការបង្កើតជីវិតសន្តិភាពនៅក្នុងទឹកដីដែលរំដោះបាន។ យើងកំពុងផ្តល់ជំនួយមនុស្សធម៌ ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទ្រទ្រង់ជីវិត”។

លោកបន្តថា ប្រតិបត្តិការយោធាពិសេស កំពុងដំណើរការទៅតាមផែនការ។ កិច្ចការទាំងអស់នឹងត្រូវបញ្ចប់។

លោក Shoigu បានប្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ នៃរដ្ឋជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ថា អាវុធដែលត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបន្ថែមចំនួនអ្នកស្លាប់ និងរបួសកាន់តែច្រើន ហើយអូសបន្លាយជម្លោះយោធាកាន់តែយូរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អ៊ុយក្រែន ថា រុស្ស៊ី បាញ់រ៉ុកកែតសម្លាប់មនុស្ស ២២នាក់ ក្នុងទិវាឯករាជ្យជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម