Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្រាប់ UN ថា ពិភពលោក កំពុងពឹងលើឯករាជ្យភាពរបស់ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់សហគមន៍អន្តរជាតិកាលពីថ្ងៃពុធថា ពិភពលោកកំពុងពឹងផ្អែកលើឯករាជ្យភាពរបស់ប្រទេសរបស់គាត់ដើម្បីធានាបានលើបញ្ហាផ្សេងៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ខណៈដែលអ៊ុយក្រែនប្រារព្ធទិវាឯករាជ្យលើកទី ៣១ របស់ខ្លួន ក្រោយប្រកាសចេញពីសហភាពសូវៀត និងរយៈពេល ៦ ខែក្នុងការការពារខ្លួនពីសង្គ្រាមដែលលុកលុយដោយប្រទេសរុស្ស៊ី, លោក Zelensky បាននិយាយថា “ឥឡូវនេះ អ្វីដែលកំពុងកើតឡើងជាមួយប្រទេសរុស្ស៊ីបានធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយវិទ្យុសកម្ម” ។

លោក Zelensky ថ្លែងថា “វាគឺជាការពិតដែលយោធារុស្ស៊ីបានប្រែក្លាយទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប Zaporizhzhya ទៅជាតំបន់សង្រ្គាម បន្ទាប់គ្រប់គ្រងទីតាំងមួយនេះកាលពីថ្ងៃទី៤ ខែមីនា ពោលរយៈពេល ២ សប្ដាហ៍ ក្រោយការចាប់ផ្ដើមសង្គ្រាមវាយលុកប្រឆាំងនឹងអ៊ុយក្រែន” ។

ទន្ទឹមនោះ លោក Zelensky បានជំរុញឲ្យអ្នកជំនាញទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មានវត្តមានជាអចិន្ត្រៃយ៍នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya រហូតដល់អ៊ុយក្រែនគ្រប់គ្រងទីតាំងមួយនេះឡើងវិញ ។

គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប Zaporizhzhya ត្រូវបានបាញ់ផ្លោងជាច្រើនដងដែលបង្កឲ្យមានការព្រួយបារម្ភអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ ខណៈទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារនៅរោងចក្រនុយក្លេអ៊ែរមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ តំបន់ Kaliningrad របស់ រុស្ស៊ី នឹងកាន់តែងាយរងគ្រោះ ពេលប្រទេស ២ នេះចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម