ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង បំផុសឲ្យរៀបចំការប្រកួតបាល់ទះញឹកញាប់ ដើម្បីត្រៀមប្រកួតថ្នាក់ជាតិ
លោកស្រីអភិបាលខេត្តកោះកុង បានបំផុសឲ្យប្រធានក្លិបកីឡាបាល់ទះខេត្ត ដែលទើបបង្កើតថ្មីរៀបចំកម្មវិធីប្រកួតឲ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងជ្រើសរើសយកកីឡាករលេងបានល្អត្រៀមទៅប្រកួតកម្រិតថ្នាក់ជាតិ។ ការបំផុសស្មារតីរបស់លោកស្រី មិថុន ភូថង អភិបាលខេត្តកោះកុងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីប្រកាសទទួលស្គាល់ក្លិបកីឡាបាល់ទះខេត្ត មានលោក គង់ មនោ ស្នងការនគរបាលខេត្តជាប្រធានក្លិប។

លោកស្រីអភិបាលខេត្ត ផ្តាំផ្ញើដល់សមាជិកកីឡាបាល់ទះទាំងអស់ យកចិត្តទុកលើការហ្វឹកហ្វាត់ ថែទាំ បំប៉នកីឡាករ គោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា។ ត្រូវកៀគរសប្បុរសជននានា ដើម្បីជួយគាំទ្រដល់ក្រុមកីឡាកររបស់ខ្លួន។

លោកស្រីអភិបាលខេត្តកោះកុង បំផុសបន្ថែមទៀតដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ធ្វើសកម្មភាពអប់រំកាយ ឬលេងកីឡាឲ្យបានផុលផុសដើម្បីសុខភាព និងផ្លូវបញ្ញាប្រកបដោយសីលធម៌របស់បុគ្គល និងក្រុមរបស់ខ្លួនម្នាក់ៗ។

ការបង្កើតក្លិបកីឡាបាល់ទះនេះដែរ ត្រូវបានអាជ្ញាធរខេត្តកោះកុងចាត់ទុកថា ជាការរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ចៀសវាងអំពើអបាយមុខផ្សេងៗជំនួសមកវិញនូវសាមគ្គីភាព និងសុខភាពរឹងមាំល្អ ជាដើម។ ពិសេសពីថ្នាក់មូលដ្ឋានរហូតដល់ការប្រកួតប្រជែងកម្រិតថ្នាក់ជាតិ ឬកីឡាស៊ីហ្គេមឆ្នាំ ២០២៣ខាងមុខ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងប្រធានថ្មីក្លិបកីឡាបាល់ទះខេត្តកោះកុង អះអាងថា ខ្លួននឹងពុះពាររាល់ឧបសគ្គ ចូលរួមពង្រឹងសមត្ថភាពចំណេះដឹងដល់កីឡាករបាល់ទះ ឲ្យបានល្អ ក្នុងន័យលើកកម្ពស់វិស័យកីឡា និងមុខមាត់ខេត្តផ្ទាល់តែម្តង។

លោកប្រធានក្លិបកីឡាករបាល់ទះ បន្ថែមថា លោកនឹងជំរុញបង្កើនហ្វឹកហាត់ឲ្យបានទៀងទាត់ពេល តាមរយៈមានគ្រូបង្គោលបណ្តុះបណ្តាលផ្នែកបច្ចេកទេសកីឡា និងកៀងគរសប្បុរសជនជួយគាំទ្រឧបត្តម្ភដល់កីឡាករតាមក្រុមនីមួយៗ ដើម្បីមានទឹកចិត្តលទ្ធភាពចូលរួមប្រកួតប្រជែង។

ក្លិបកីឡាបាល់ទះខេត្តកោះកុង មានសមាជិក ៥៥នាក់បែងចែកជា ១៥ក្រុមធំៗ។ តាមគម្រោងទុកជាមុន នៅខែធ្នូខាងមុខ រដ្ឋបាលខេត្តកោះកុង នឹងរៀបចំឲ្យមានកម្មវិធីប្រកួតជម្រើសកីឡាករល្អៗ តាមក្រុមនីមួយៗ ដើម្បីជ្រើសរើសថ្នាក់ជ័យលាភី ដោយបន្តចូលរួមប្រកួតជម្រើសជាតិ បន្ទាប់ពីការប្រកាសដំណើរផ្លូវការ នូវក្លិបកីឡាបាល់ទះខេត្តនេះរួច៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ