ព័ត៌មានជាតិ
តំណាងឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុន
លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅប្រទេសជប៉ុន សរុបចំនួន២៥០នាក់។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុន និងលោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល ថ្នាក់ដឹកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សមាជិកសមាជិកានៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសជប៉ុនប្រធានសាខា និងអនុប្រធានសាខាគណបក្សផងដែរ។

ថ្លែងក្នុងពិធីនេះ លោក ទុយ រី បានជម្រាបជាសង្ខេបជូនអង្គពិធីអំពីលទ្ធផលដែលគណៈកម្មាធិការគណបក្សប្រចាំប្រ
ទេសជប៉ុន សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការខិតខំការពារផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុនព្រមទាំងការជំរុញអ្នកវិនិយោគជនជាតិជប៉ុនឲ្យទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
លោក ទុយ រី ក៏បានផ្តល់កិត្តិយសអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងប្រធានសាខាគណបក្ស និងអនុប្រធានសាខាគណបក្ស នៃគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុនចំនួន១២រូប។

លោក ហេង សួរ បានផ្តល់កិត្តិយសប្រគល់បណ្ណសរសើរ និងលិខិតសរសើររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុនចំនួន ៤០រូប និងបានពាំនាំនូវសេចក្តីថ្លែងអំណរគុណ
និងការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន ថ្នាក់ដឹកនាំសាខាគណបក្ស និងសកម្មជននៅប្រទេសជប៉ុនទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងបាននូវសមាជិកគណបក្សកាន់តែច្រើនឡើងៗនៅប្រទេសជប៉ុន។

លោក ហេង សួរ ក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសេចក្តីនឹករឮកពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុនផងដែរ។
ជាចុងបញ្ចប់ សមាជិក សមាជិកានៃអង្គពិធីទាំងអស់បានចូលរួមពិសាអាហារសាមគ្គីជុំគ្នាប្រកបដោយភាពស្និទ្ធស្នាល
និងរីករាយក្រៃលែង និងបានផ្ញើរក្តីនឹករលឹកការគោរពស្រលាញ់ ក៏ដូចជាសេចក្តីថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈលោក ហេង សួរ និងចង់ឃើញវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនៅលើទឹកដីជប៉ុននាពេលឆាប់ៗនេះ៕
អត្ថបទ៖ សំអឿន

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


