វប្បធម៌ ជំនឿ
យល់សប្ដិឃើញប្រដាប់ភេទបុរស ជាប្រផ្នូលយ៉ាងណាក្នុងជីវិត?
យល់សប្ដិឃើញប្រដាប់ភេទ ឬឃើញរឿងសម្ងាត់របស់បុរស យោងតាមការទស្សន៍ទាយបាននិយាយថា វាជាប្រផ្នូលល្អ នាំសំណាងផ្នែកលុយកាក់។ ចំណែកអ្នកនៅលីវ បានរកឃើញគូគាប់ទ្រនាប់ចិត្ត ដែលកំពុងរង់ចាំជាយូរណាស់មកហើយ។

សុបិនឃើញប្រដាប់ភេទ ឬទីអាថ៌កំបាំងរបស់បុរស
នេះបញ្ជាក់បានថា អ្នកនឹងជួបរឿងល្អៗចូលមកក្នុងជីវិត មិនថាជារឿងសំណាងល្អលុយកាក់ដែលនឹងមកដល់ ដោយមិននឹកស្មានដល់។ ជាពិសេសសំណាងអាក្រក់ឬរឿងអាក្រក់ នឹងក្លាយជាល្អមកវិញ។ ចំណែកបុគ្គលដែលប្ដឹងផ្ដល់គ្នា ឬមានវិវាទណាមួយទាក់ទងនឹងផ្លូវច្បាប់ នោះនឹងឆាប់ទទួលបានដំណឹងល្អ ឈ្នះក្ដីដោយយុត្តិធម៌បំផុត។
ការងារនិង ហិរញ្ញវត្ថុ នឹងទទួលបានការគាំទ្រពីមនុស្សពេញវ័យ អាជីវកម្មនឹងកាន់តែមានលុយចូលច្រើនៗគ្របច្រក់ ហើយបើការងារមានសមិទ្ធផលល្អទៀត នោះអ្នកនឹងត្រូវដំឡើងឋានៈថ្មី។ ប៉ុន្តែ ទោះបីជាចំណូលបានមកពីច្រើនយ៉ាងក៏ដោយ បើយកលុយទៅវិនិយោគពេលនេះ អ្នកត្រូវបញ្ឈប់ជាមុនសិន។ ព្រោះរយៈពេលនេះមិនមែនជាពេលវេលាត្រឹមត្រូវ គួរសិក្សាបន្ថែមអំពីអាជីវកម្ម និងការវិនិយោគជាមុនសិន។ បើមិនដូច្នេះទេ អាចនឹងងាយនឹងបាត់បង់ ហើយក្នុងអំឡុងពេលនេះ ត្រូវប្រយ័ត្នកុំឲ្យនរណាខ្ចីលុយគេ ព្រោះមានឱកាសខ្ពស់ដែគេមិនព្រមសងយើងវិញឡើយ។
រីឯអ្នកនៅលីវ អាចនឹងជួបគូគ្រងបានមើលចិត្តថ្លើមគ្នា ក្នុងអំឡុងពេលនេះបេះដូងនឹងមានភាពស្រស់ថ្លាឡើងវិញ។ ព្រោះមនុស្សដែលអ្នកតែងមានអារម្មណ៍ល្អលើគេ នឹងមកសារភាពស្នេហ៍ចំពោះអ្នក។ ដោយឡែក អ្នកដែលរៀបការហើយ ត្រូវប្រយ័ត្នចំពោះចម្ងាយដែលកើតឡើងរវាងអ្នកទាំងពីរ។ ត្រូវប្រាកដថា គូស្នេហ៍អ្នកបានបន្ថែមភាពផ្អែមល្ហែមឲ្យគ្នាទៅមក។
សុបិនឃើញប្រដាប់ភេទបុរសធំខ្លាំង
មិនក្ដីសុបិននោះបង្ហាញថា ជាប្រដាប់ភេទមិត្តភ័ក្ដិ មិត្តប្រុស ឬស្វាមី។ យោងតាមការទស្សន៍ទាយថាបានបញ្ចាក់ថា អ្នកនឹងទទួលបានលាភធំ ហើយថែមទាំងមានមានសុភមង្គល និងសម្រេចបានក្នុងជីវិត។ ទោះជាយ៉ាងណា កុំទៅជំពាក់បំណុលអ្នកណាឲ្យសោះក្នុងពេលនេះ ព្រោះបើកាន់តែខ្ចីគេ ការសងទៅវិញក៏កាន់តែធំ។ យ៉ាងណាមិញ សម្រាប់អ្នកនៅលីវ នឹងបានជួបមនុស្សដែលបានប៉ងឬបានលួចស្រលាញ់គេមកជាយូរ ហើយជាពិសេស គេនោះក៏ជាបុគ្គលមានបុណ្យស័ក្ដិខ្ពង់ខ្ពស់ដែរ។

សុបិនឃើញប្រដាប់ភេទបុរសវែងខ្លាំង
អ្នកដែលសុបិនឃើញប្រដាប់ភេទបុរសវែងខ្លាំង តាមទំនាយទាយថា អ្នកនឹងមានសំណាងក្នុងការជួញដូរណាមួយ។ ជាពិសេសអំឡុងពេលនេះ មានលាភសំណាងក្នុងជំនួញ មានភាពល្បីល្បាញ គេឯងគោរពឲ្យតម្លៃ។
សុបិនឃើញរោមលើប្រដាប់ភេទ
ទស្សន៍ទាយបានថា ក្នុងពេលនេះអ្នកនឹងទទួលបានសំណាង ដែលមានគេយកមកឲ្យដល់ផ្ទះ អាចជាមនុស្សប្លែកមុខយើងមិនស្គាល់។ ប៉ុន្តែត្រូវប្រយ័ត្នបន្តិច ក្នុងនោះគឺបំណុលដែលអ្នកធ្លាប់ឲ្យគេឲ្យគេខ្ចី គឺពិបាកក្នុងការត្រលប់មកមកវិញណាស់។
សុបិនឃើញប្រដាប់ភេទបុរសរឹង
ក្នុងពេលនេះ សូមប្រយ័ត្នឲ្យខ្លាំង អ្នកអាចនឹងទទួលខុសត្រូវចំពោះរឿងដែលអ្នកមិនបានធ្វើសោះ។ ចំណែកបញ្ហាហិរញ្ញវត្ថុ ពេលនេះហាក់មិនសូវជាកាក់កបទេ។ តែក្នុងវិស័យការងារ បែរជារីកចម្រើន ហើយការងារកាន់តែរលូនវិញ។ ចំណែកអ្នកនៅលីវ នឹងមានឱកាសជួបមនុស្សថ្មីគួរឲ្យចាប់អារម្មណ៍ ក្នុងពេលឆាប់ៗខាងមុខ ។

សុបិនឃើញបានកាន់ប្រដាប់ភេទបុរស
មិនថាជាក្ដីសុបិនចង់កាន់ប្រដាប់ភេទ មិត្តប្រុស ឬកាន់ប្រដាប់ភេទស្វាមីនោហទេ នេះអាចហៅថាជាសំណាងវិញទេ។ ក្នុងនោះ អ្នកអាចទទួលបានសំណាងពីការជួញដូរណាមួយ ទទួលបានប្រាក់ចំណេញពីការវិនិយោគ ឬភាគលាភពីបុគ្គលដែលរួមទុនជាមួយ៕
គ្រូ ណុប
ចុចអាន៖សុបិនឃើញបាយ ស្នេហានឹងសមប្រកប ឯការងារឬជំនួញជិតឆ្ងាយ កាន់តែរីកចម្រើន
ចុចអាន៖យល់សប្ដិឃើញរថយន្ត ម៉ូតូកង់បី ឬ យានដ្ឋាន អត្ថន័យល្អឬអាក្រក់?
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


