ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បិទបំពង់បង្ហូរឧស្ម័នដ៏ធំ ទៅអឺរ៉ុប (មានវីដេអូ)
រុស្ស៊ី បានផ្អាកទាំងស្រុង នូវការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរដ៏សំខាន់ ដោយនិយាយថា ខ្លួនចាំបាច់ត្រូវការជួសជុលបំពង់នេះ។

ក្រុមហ៊ុនថាមពលដ៏ធំរបស់រដ្ឋរុស្ស៊ី Gazprom បាននិយាយថា ការរឹតបន្តឹងលើបំពង់បង្ហូរ Nord Stream 1 នឹងមានរយៈពេលបីថ្ងៃ។
រុស្ស៊ី បានកាត់បន្ថយការនាំចេញឧស្ម័នរួចទៅហើយ តាមរយៈបំពង់បង្ហូរនេះ។ រុស្ស៊ី ក៏ច្រានចោលការចោទប្រកាន់ថា ខ្លួនប្រើប្រាស់ការផ្គត់ផ្គង់ថាមពល ជាមធ្យោបាយដាក់ទោសប្រទេសលោកខាងលិច ដើម្បីសងសឹកចំពោះការដាក់ទណ្ឌកម្មលើការលុកលុយអ៊ុយក្រែនផងដែរ។

បំពង់ Nord Stream 1 លាតសន្ធឹងប្រវែង ១២០០គីឡូម៉ែត្រ នៅបាតសមុទ្របាល់ទិក ចាប់ពីឆ្នេររុស្ស៊ី នៅជិតទីក្រុង St Petersburg ទៅភាគឦសានប្រទេសអាល្លឺម៉ង់។
បំពង់នេះបើកដំណើរការក្នុងឆ្នាំ២០១១ ហើយអាចបញ្ជូនឧស្ម័នអតិបរមា ១៧០ម៉ែត្រគូបក្នុងមួយថ្ងៃ ពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម៉ង់។

បំពង់បង្ហូរនេះ បានបិទរយៈពេល១០ថ្ងៃនៅក្នុងខែកក្កដា ហើយថ្មីៗបានដំណើរការក្នុងសមត្ថភាពត្រឹមតែ ២០% ប៉ុណ្ណោះដោយសារតែអ្វីដែលរុស្ស៊ីពិពណ៌នាថា ឧបករណ៍មានបញ្ហា។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអឺរ៉ុបបារម្ភថា រុស្ស៊ីអាចពន្យារការកាត់ផ្តាច់ ក្នុងការប៉ុនប៉ងជំរុញតម្លៃឧស្ម័ន ដែលបានកើនឡើង ៤០០% រួចទៅហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


