ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចាត់ទុកកងទ័ពកូរ៉េខាងជើង ជា «វីរបុរស» ក្រោយចូលរួមរំដោះទឹកដីតំបន់ Kursk ពីទ័ពអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆេ សុនហ៊ី (Choe Son-hui) ព្រមទាំងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះទីក្រុងព្យុងយ៉ាង ដែលបានបញ្ជូនកងទ័ពមកជួយរំដោះតំបន់ Kursk ពីកងកម្លាំងអ៊ុយក្រែនកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន RT, នៅក្នុងជំនួបកាលពីថ្ងៃទី១៩ ខែកក្កដា វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ដែលបានសរសើរចំពោះកម្រិតខ្ពស់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។ លោក បានថ្លែងថា ភាពក្លាហាន និងវីរភាពដែលទាហានកូរ៉េខាងជើងបានបង្ហាញនៅក្នុងសមរភូមិនៅតំបន់ Kursk របស់រុស្ស៊ី នឹងមិនត្រូវគេបំភ្លេចចោលឡើយនៅក្នុងប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះ លោក ពូទីន ក៏បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។
ជាការឆ្លើយតប លោកស្រី ឆេ សុនហ៊ី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងព្យុងយ៉ាង ចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយទីក្រុងម៉ូស្គូ ។ កន្លងមក លោក គីម ជុងអ៊ុន ធ្លាប់បានប្រាប់លោក ពូទីន ថា «គ្មាននរណាម្នាក់អាចបំបែកបំបាក់ទំនាក់ទំនង» រវាងប្រទេសទាំងពីរបានឡើយ ដែលទំនាក់ទំនងនេះត្រូវបានពង្រឹងកាន់តែរឹងមាំតាមរយៈ «ការបង្ហូរឈាមរួមគ្នា» នៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន។
ដោយឡែក កាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីបំពាក់គ្រឿងឥស្សរិយយសលំដាប់នៃភាពក្លាហានរបស់រុស្ស៊ី ជូនដល់កងទ័ពដែលបានចូលរួមក្នុងការរំដោះតំបន់ Kursk ។ លោក បានពិពណ៌នាទាហានកូរ៉េខាងជើងទាំងនោះថា ជា «វីរបុរស ពិតប្រាកដនៃសម័យកាលរបស់យើង ជាកងទ័ពឆ្នើម ជាមោទនភាព និងជាកំពែងដ៏រឹងមាំនៃកងកម្លាំងប្រដាប់អាវុធកូរ៉េ»។
សូមរម្លឹកឡើងវិញថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បានដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់ទឹកដីរុស្ស៊ីកាលពីចុងឆ្នាំ ២០២៤ អនុលោមតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលតម្រូវឲ្យទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាងត្រូវជួយការពារគ្នាទៅវិញទៅមក ក្នុងករណីមានការឈ្លានពានណាមួយ។
កងទ័ពកូរ៉េខាងជើងបានជួយយោធារុស្ស៊ីក្នុងការវាយបក និងរុញច្រានការវាយលុកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនចូលក្នុងតំបន់ព្រំដែន ហើយកងទ័ពទាំងនោះក៏បានចូលរួមក្នុងសកម្មភាពបោសសម្អាតមីននៅក្នុងតំបន់នោះជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
កូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


