ព័ត៌មានជាតិ
កម្ពុជា គ្រោងនឹងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ នៅប្រទេសជិតខាង
កម្ពុជា គ្រោងនឹងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅប្រទេសជិតខាងក្រោយពីទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងជំងឺនេះដល់ប្រជាពលរដ្ឋរួចមក។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ ក្នុងឱកាសចុះពិនិត្យមើលអគារកម្ពស់ ៨ ជាន់នៅពេទ្យអង្គឌួងកាលពីថ្ងៃទី០១ កញ្ញាថា« ការងារបញ្ជូនក្រុមគ្រូពេទ្យទោចាក់វ៉ាក់សាំងនៅប្រទេសជិតខាងនេះ យើងកំពុងពិភាក្សា និងពិគ្រោះយោបល់គ្នានៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅឡើយទេអត់ទាន់ដឹងថា យ៉ាងមិចទេ»។

លោករដ្ឋមន្ត្រីបានបន្តថា ការងារនេះជាការងារអន្តរជាតិត្រូវពិគ្រោះ និងសុំគោលការណ៍ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី។ នៅពេលសួរថា តើគ្រោងនឹងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងនៅប្រទេសណា លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅមិនទាន់ដឹងទេ ព្រោះការងារនេះខាងក្រសួងការបរទេសកំពុងពិភាក្សា។
ទាក់ទិននឹងការចាក់វ៉ាក់សាំងនៅក្នុងស្រុកវិញ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្តចាក់វ៉ាក់សាំងដូសជំរុញទី ៣ ទី ៤ និងទី ៥ ជាបន្តទៀតឱ្យបនាច្រើន ដើម្បីបញ្ចៀស និងកាត់បន្ថយការឈឺធ្ងន់ធ្ងរ និងចូលសម្រាកពេទ្យក៏ដូចជាកាត់បន្ថយការស្លាប់ផងដែរ។លោករដ្ឋមន្ត្រីបានបញ្ចាក់ថា បច្ចុប្បន្នកម្ពុជានៅតែមានការឆ្លងជំងឺកូវីដ១៩ បន្តិចបន្តួចនៅឡើយ ក្នុងសហគមន៍តែមានសភាពស្រាលទេ ដោយពួកគាត់ព្យាបាលនៅតាមផ្ទះទាំងអស់ ដែលទាំងនេះដោយសារការចាក់វ៉ាក់សាំងបានច្រើនលើសលប់ធ្វើឱ្យមានភាពស៊ាំទប់ទល់នឹងជំងឺកូវីដ១៩។ ប៉ុន្តែបើមានឆ្លងក៏ស្ថិតក្នុងកម្រិតស្រាលៗដែរ។
ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រីអំពាវនាវដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣ កុំ និង ៣ ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ ទ្រង់ទ្រាយធំក្នុងសហគមន៍។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ នេះ កម្ពុជាបានចាក់វ៉ាក់សាំងបានចំនួន៩៤,៨២% ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


