ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារជំរុញឱ្យសមាគម មិត្តយើង បន្តជួយដល់ជនទីទ័លក្រធ្វើការងារក្រៅប្រព័ន្ធឱ្យបានច្រើនបន្ថែមទៀត
មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគម មិត្តយើង បន្តសហការជាមួយដៃគូផ្សេងៗដើម្បីជួយដល់អ្នកខ្វះខាត ជនទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ថ្លែងក្នុងពិធីបើកយុទ្ធនាការជិះដើម្បីមិត្តយើងដើម្បីជួយដល់អ្នកខ្វះខាត ជនទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធនៅថ្ងៃទី៦កញ្ញានៅកោះពេជ្រ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់សមាគមមិត្តយើងបន្តចាប់ដៃជាមួយបណ្តាញដៃគូមិត្តយើងក្នុងវិស័យក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីបន្តធ្វើការងារសង្គម និងការងារសប្បុរសធម៌និងមនុស្សធម៌នានា ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង
ឱ្យកាន់តែរីកចម្រើន សម្បូរបែប និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋបន្ថែមទៀត។

លោកបានបន្តថា ការសហការជាមួយដៃគូកាន់តែច្រើននឹងអាចមានលទ្ធភាពបន្តជួយដល់អ្នកខ្វះខាត ជនទីទ័លក្រ
និងអ្នកធ្វើការងារក្រៅប្រព័ន្ធបានកាន់តែច្រើនបន្ថែមទៀត ខណៈចាប់ពីខែមិថុនា រហូតមកដល់ពេលនេះ សមាគមបានជួយឧបត្ថម្ភកញ្ចប់ជំនួយមិត្តយើង ដែលរួមមានគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗប្រមាណជាង៥ម៉ឺននាក់ហើយនៅសល់ជាង២០ម៉ឺននាក់ទៀត នឹងបន្តចែកជូនទៅតាមមុខសញ្ញារបស់សមាគមនៅទូទាំង២៥ រាជធានី-ខេត្ត។

យ៉ាងណាក៏ដោយ លោក ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់សមាគម មិត្តយើង ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពដល់អ្នកខ្វះខាត អ្នកទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ តាមរយៈការផ្តល់ឱកាសទទួលបានចំណេះដឹង,ការប្រឹក្សា, ចែករំលែកបទពិសោធន៍ពីអ្នកជំនាញផ្តោតលើអាជីវកម្ម និងមុខរបរចិញ្ចឹមជីវិត។

គួរបញ្ជាក់ថា កម្មវិធីនៅព្រឹកមិញនេះ សមាគមបានចែក“កញ្ចប់ជំនួយមិត្តយើង”ដល់អ្នកខ្វះខាត អ្នកដែលទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ ដូចជា អ្នករត់ស៊ីក្លូ អ្នកលក់តាមរទេះ អ្នករត់ម៉ូតូឌុប អ្នករត់កង់បី កម្មករសំណង់ អ្នករត់តុ ចុងភៅអនាម័យសេវាកម្សាន្ត។ល។ ប្រមាណជាង៥០០នាក់នៅក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ