កីឡា
ប្រដាល់សកលកម្ពុជា សម្លឹងឃើញប្រទេស ២ ដើម្បីចេញទៅហ្វឹកហាត់ ត្រៀមស៊ីហ្គេម ២០២៣
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងបញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួនទៅហ្វឹកហាត់ នៅប្រទេស កាហ្សាក់ស្ថាន ឬ អ៊ូបេគីស្ថាន ដែលប្រទេសទាំងពីរនេះមានជំនាញប្រដាល់សកលកម្រិតពិភពលោក ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា បានប្រាប់ Cambodia 2023 ថា គ្រូបង្វឹកថ្មី ដែលទទួលបានការជួយគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) យកមកបង្ហាត់ដល់អត្តពលិកជម្រើសជាតិកម្ពុជាសព្វថ្ងៃមានសមត្ថភាព និងបច្ចេកទេសល្អក្នុងការបង្ហាត់។
លោក Kassymhanov Berikbol Amantayevich ដែលជាគ្រូបង្វឹកថ្មីនោះ ក៏បានរៀបចំការស្នើសុំទៅកាន់ CAMSOC ក្នុងការបញ្ជូនអត្តពលិកប្រដាល់សកលទៅហាត់នៅប្រទេស កាហ្សាក់ស្ថាន ឬ អ៊ូបេគីស្ថាន ដែលជាប្រទេសមានកម្រិតប្រដាល់សកលលំដាប់ថ្នាក់ពិភពលោក។
លោក ប៊ុយ សោភ័ណ្ឌ បានបន្ថែមថា ៖«តាមគម្រោងយើងគ្រោងបញ្ជូនទៅចំនួន ២ សប្ដាហ៍។ យើងគិតថា នឹងចេញទៅហាត់នៅអំឡុងខែ ១២ (ខែធ្នូ) ឆ្នាំ ២០២២។ បន្ទាប់ពីការហ្វឹកហាត់នេះបញ្ចប់ ដល់ឆ្នាំក្រោយ យើងនឹងរៀបចំឲ្យពួកគាត់បានចេញទៅហាត់ម្ដងទៀតផងដែរ ដើម្បីឲ្យសមត្ថភាពពួកគាត់កាន់តែល្អប្រសើរ»។
កាលពីពេលថ្មីៗនេះ សហព័ន្ធប្រដាល់សកលកម្ពុជា ក៏ធ្លាប់បានបញ្ជូនកីឡាករកម្ពុជាចំនួន ៩ រូបទៅហាត់នៅថៃ រយៈពេល ២ សប្ដាហ៍។ ការហ្វឹកហាត់នេះក៏ក្នុងទិសដៅពង្រឹងសមត្ថភាព ដើម្បីស៊ីហ្គេមឆ្នាំ ២០២៣ ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


