សន្តិសុខសង្គម
លោក សាន សុខសីហា ៖ មនុស្ស ៦៤នាក់ បង្រ្កាបបានក្នុងបទល្មើសល្បែងស៊ីសង
គិតត្រឹមម៉ោង ១២ ថ្ងៃទី ១៨ ខែ កញ្ញា ពោលគឺចាប់ពីថ្ងៃម្សិលមិញមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបបទល្មើសល្បែងស៊ីសង ដោយឃាត់បានមនុស្សចំនួន ៦៤នាក់ ស្មើនឹង ៣៤ករណី នៅក្នុងខណ្ឌចំនួន ១១ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក សាន សុខសីហា បានថ្លែងប្រាប់កម្ពុជាថ្មីថា នៅក្នុង ៣៤ករណីនោះ រួមមាន ខណ្ឌចំការមន ចំនួន ២ករណី ឃាត់ខ្លួនបាន ០៩នាក់, ខណ្ឌបឹងកេងកង ០៧ករណី ឃាត់ខ្លួនបាន ១១នាក់, ខណ្ឌដូនពេញ ០១ករណី ឃាត់ខ្លួនបាន ០១នាក់, ខណ្ឌទួលគោក ០៤ករណី ឃាត់ខ្លួនបានចំនួន ០៦នាក់, ខណ្ឌដង្កោ ០២ករណី ឃាត់ខ្លួនបានចំនួន ០២នាក់, ខណ្ឌមានជ័យ ០២ករណី ឃាត់ខ្លួនបាន ០៤នាក់, ខណ្ឌច្បារអំពៅ ០១នាក់ ឃាត់ខ្លួនបាន ០២នាក់, ខណ្ឌឬស្សីកែវ ០២ករណី ឃាត់ខ្លួនបាន ០៣នាក់, ខណ្ឌជ្រោយចង្វារ ០៣ករណី ឃាត់ខ្លួនបាន ០៤នាក់, ខណ្ឌសែនសុខ ០២ករណី ឃាត់ខ្លួនបាន ១៤នាក់ និងខណ្ឌកំបូល ០៨ករណី ឃាត់ខ្លួនបានចំនួន ០៨នាក់។
លោក សាន សុខសីហា បានបញ្ជាក់ទៀតថា ក្នុងចំណោម ៦៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានស្រីចំនួន ២៩នាក់ ជនជាតិចិន ១០នាក់ កូរ៉េ ១នាក់ និងអារ៉ាប់ ១នាក់។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពេលនេះ មន្រ្តីជំនាញកំពុងសាកសួរមនុស្សទាំង ៦៤នាក់នេះ ដើម្បីឱ្យដឹងថា អ្នកណាជាម្ចាស់ អ្នកណាជាមេការ និងអ្នកណាជាភ្ញៀវ។ លោកបន្តថា ក្រោយសាកសួរដឹងអំពីសមាសភាព សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាចំពោះអ្នកដែលបើកល្បែងស៊ីសងខុសច្បាប់ និងធ្វើកិច្ចសន្យាណែនាំការអប់រំចំពោះអ្នកដែលរងគ្រោះ។
ប្រតិបត្តិការយ៉ាងក្តៅគគុក ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត ឲ្យចាត់វិធានការបង្រ្កាប ឲ្យបានទាន់ទេពេលវេលា ដាច់ណាត់បំផុត និងមិនអាចបណ្ដោយឲ្យសភាពការណ៍បង្កឡើង បែបអណាធិបតេយ្យ ក្នុងបនល្បែងតទៅទៀតទេ។
សម្ដេចតេជោ បានថ្លែងតាមរយៈសារសំឡេងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដូច្នេះថា ល្បែងស៊ីសងមិនមែន ជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្ដាលឲ្យមនុស្សជាច្រើន ត្រូវខូចខាត ត្រូវលក់គោ-ក្របី និងលក់ដីធ្លី ដើម្បីចាញ់ល្បែង ដែលមានល្បែងជល់មាន់ រហូតមានដល់ប្រភេទល្បែងជល់មាន់ តាមប្រព័ន្ធអនឡាញ នៅតាមតុកាហ្វេ ឬតាមទីកន្លែងនានា កន្លែងខ្លះ ភូមិ-ឃុំខ្លះ សារព័ត៌មានបានជួយចុះផ្សាយ ក៏ប៉ុន្តែមិនព្រមធ្វើ ជាពិសេសបណ្ដាអធិការស្រុក ប៉ុស្តិ៍នរគបាលនៅតាមភូមិ-ឃុំ មិនព្រមអើពើបង្រ្កាប។
សម្តេចតេជោ សង្កត់ធ្ងន់ថា «ខ្ញុំមិនញញើតដៃ ជាមួយនឹងការដកចោល ចេញពីមុខតំណែងអភិបាលខេត្ត អភិបាលរង អភិបាលស្រុក ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្ក៥ឡើងលើ ខ្ញុំនឹងចេញអនុក្រឹត្យ បញ្ចប់ភារកិច្ចចោលតែម្ដង ប្រសិនបើរកឃើញថា មិនទទួលខុសត្រូវ លើមុខងាររបស់ខ្លួន»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ