ព័ត៌មានអន្ដរជាតិ
តើព្រះរាជពិធីបុណ្យសព អតីតព្រះមហាក្សត្រិយានី Elizabeth ទី២ ត្រូវចំណាយអស់ប៉ុន្មាន?
មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង នៅក្នុងបណ្តាញសារព័ត៌មាន និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីថ្លៃចំណាយនៃព្រះរាជពិធីបុណ្យសពរបស់ អតីតព្រះមហាក្សត្រិយានី Elizabeth ទី២។
គ្មានតួលេខណាមួយ ដែលគេបង្ហាញច្បាស់លាស់នោះទេ ប៉ុន្តែបើយោងតាមការប៉ាន់ប្រមាណរបស់គេហទំព័រ FullFact ក្រោយវិភាគសម្រាប់ពិធីបុណ្យសពធំៗនាពេលកន្លងមកបានបង្ហាញថា ព្រះរាជពិធីបុណ្យសពនេះ នឹងត្រូវចំណាយរហូតដល់ទៅ ៨ លានផោន (ជាង៩លានដុល្លារអាមេរិក)។
ថ្លៃចំណាយនឹងរ៉ាប់រងលើពិធីនានា ក្បួនដង្ហែយោធា និងអេក្រង់ធំៗដែលផ្សាយអំពីព្រឹត្តិការណ៍នេះទៅកាន់ហ្វូងមនុស្សនៅឧទ្យានទីក្រុងឡុងដ៍។ បន្ថែមពីលើនេះ ការចំណាយលើប៉ូលិស និងសន្តិសុខដើម្បីគ្រប់គ្រងហ្វូងមនុស្ស និងការគំរាមកំហែងដែលអាចកើតមាន នឹងឈានដល់រាប់លានផោនឯណោះ។
ពិធីបុណ្យសពថ្នាក់រដ្ឋលើកចុងក្រោយរបស់ចក្រភពអង់គ្លេស ត្រូវបានប្រារព្ធធ្វើឡើងសម្រាប់រដ្ឋបុរសលោក Sir Winston Churchill ក្នុងឆ្នាំ១៩៦៥។ ជាធម្មតា ពិធីបុណ្យសពរបស់រដ្ឋ ត្រូវបានបម្រុងទុកសម្រាប់តែព្រះមហាក្សត្រប៉ុណ្ណោះ ប៉ុន្តែករណីលើកលែងដ៏កម្រ អាចត្រូវបានធ្វើឡើងសម្រាប់មនុស្សដែលមានកិត្តិយសផ្សេងទៀត។
នៅឆ្នាំ១៩៦៥ កាសែត Times បានរាយការណ៍ថា ពិធីបុណ្យសពរបស់លោក Churchill ត្រូវចំណាយ ៤៨ ០០០ផោន ដែលស្មើនឹងតម្លៃប្រហែល ១លានផោនបើគិតក្នុងឆ្នាំ២០២២។ ការគណនានេះត្រូវបានអនុវត្តដោយប្រើប្រាស់សន្ទស្សន៍បរិត្តផរណា GDP របស់រតនាគារ។
ទោះជាយ៉ាងណាក៏ដោយ ព្រះរាជពិធីបុណ្យសពរបស់អតីតព្រះមហាក្សត្រិយានី ទំនងជាមានតម្លៃថ្លៃជាងនេះ ពីព្រោះពិធីបុណ្យសពថ្មីៗមួយចំនួនទៀត ត្រូវចំណាយរាប់លានផោនឯណោះ ហើយណាមួយនេះជាព្រះរាជពិធីបុណ្យសពរបស់ព្រះរាជវង្សានុវង្សទៀត។
ព្រះរាជពិធីបុណ្យសពរបស់អតីតម្ចាស់ក្សត្រី Diana ក្នុងឆ្នាំ ១៩៩៧ ត្រូវបានគេរាយការណ៍ថា ចំណាយអស់ ៤ ទៅ ៥ លានផោនបើធៀបនឹងប្រាក់សព្វថ្ងៃគឺស្មើនឹងប្រហែល ៧ ទៅ ៨លានផោន។
ចំណែកពិធីបុណ្យសពរបស់លោកស្រី Baroness Thatcher ក្នុងឆ្នាំ ២០១៣ មានតម្លៃប្រហែល ៣.២ លានផោន (ប្រហែល ៣.៨លានផោននាពេលសព្វថ្ងៃនេះ)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Full Fact
ចុចអាន៖ មញ្ជូសា របស់ព្រះមហាក្សត្រិយានី Elizabeth មកដល់ព្រះបរមរាជវាំង Buckingham

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន