ព័ត៌មានអន្ដរជាតិ
អង់គ្លេសសម្រេចបើកដៃឲ្យអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពខ្លួនដើម្បីវាយអ៊ីរ៉ង់
រដ្ឋាភិបាលអង់គ្លេសបានប្រកាសផ្ដល់សិទ្ធិជាផ្លូវការដល់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន ដើម្បីបើកការវាយប្រហារទៅលើទីតាំងមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចុះផ្សាយថ្ងៃទី២១ខែមីនាឆ្នាំ២០២៦។

ការសម្រេចចិត្តដ៏រសើបនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅវិមាន Downing Street ដែលក្នុងនោះបណ្ដារដ្ឋមន្ត្រីបានព្រមព្រៀងគ្នាថា កិច្ចសហការការពារតំបន់នាពេលនេះ ត្រូវតែរាប់បញ្ចូលទាំងប្រតិបត្តិការរបស់អាមេរិក ក្នុងគោលបំណងកាត់ផ្ដាច់សមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់ ដែលកន្លងមកបានរំខានដល់ការដឹកជញ្ជូនតាមកប៉ាល់នៅតំបន់ច្រកសមុទ្រ Hormuz។
ដំបូងឡើយ លោកនាយករដ្ឋមន្ត្រី Keir Starmer មិនព្រមឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនោះទេ ប៉ុន្តែលោកបានសម្រេចចិត្តប្តូរចិត្តវិញ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលទៅលើសម្ព័ន្ធមិត្តរបស់អង់គ្លេសជាច្រើននៅមជ្ឈិមបូព៌ា។ ជាលទ្ធផល លោកបានអនុញ្ញាតឲ្យកងទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស RAF Fairford និងមូលដ្ឋានទ័ពចម្រុះនៅកោះ Diego Garcia សម្រាប់ការវាយប្រហារនេះ។
ទោះជាយ៉ាងណា សកម្មភាពនេះបានដុតបញ្ឆេះកំហឹងយ៉ាងខ្លាំងពីសំណាក់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ដោយលោកបានបង្ហោះលើបណ្តាញសង្គម X ថា លោក Starmer កំពុងតែយកជីវិតប្រជាជនអង់គ្លេសទៅដាក់ក្នុងគ្រោះថ្នាក់ ហើយអ៊ីរ៉ង់នឹងប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីឆ្លើយតបវិញ។ បន្ថែមពីលើសម្ពាធពីខាងក្រៅ គោលនយោបាយថ្មីនេះក៏បានកើតឡើងក្រោយពេលដែលលោក ដូណាល់ ត្រាំ បានរិះគន់ចំៗថា អង់គ្លេសលែងជាសម្ព័ន្ធមិត្តដែលគួរឲ្យទុកចិត្តដូចមុនទៀតហើយ។
ទោះបីជាមានការអនុញ្ញាតឲ្យមានការវាយប្រហារក៏ដោយ ក៏រដ្ឋាភិបាលអង់គ្លេសនៅតែបន្តអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់។ ស្របពេលជាមួយគ្នានេះដែរ ការស្ទង់មតិក្នុងស្រុកមួយបានបង្ហាញថា ប្រជាជនអង់គ្លេសភាគច្រើន រហូតដល់ទៅ ៥៩% នៅតែបង្ហាញជំហរប្រឆាំងនឹងសកម្មភាពយោធារួមគ្នារបស់អាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


