ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ពិចារណាវាយប្រហារមូលដ្ឋានទ័ពអង់គ្លេសដែលឱ្យអាមេរិកចូលប្រើប្រាស់
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំចក្រភពអង់គ្លេស បានព្រមានថា ទីក្រុងតេហេរ៉ង់កំពុងពិចារណាដាក់គោលដៅលើមូលដ្ឋានទ័ពអង់គ្លេសដែលអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់សម្រាប់ការវាយប្រហារអ៊ីរ៉ង់ ថាតើអ៊ីរ៉ង់នឹងវាយប្រហារសងសឹកវិញឬអត់ ព្រោះមូលដ្ឋាននេះអាមេរិកប្រើសម្រាប់វាយប្រហារកន្លែងសំខាន់ៗរបស់ប្រទេសអ៊ីរ៉ង់។
យោងតាមសារព័ត៌មានអង់គ្លេស Independent ផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព RAF Fairford នៅទីក្រុង Gloucestershire សម្រាប់ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំចក្រភពអង់គ្លេស លោក Seyed Ali Mousavi លើកឡើងថា៖ « វាជារឿងដ៏គួរឱ្យសោកស្តាយសម្រាប់អង់គ្លេស»។

ថ្លែងទៅកាន់សារព័ត៌មាន Times Radio លោក Seyed Ali Mousavi និយាយថា៖ « ជំហរដំបូងដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer គឺល្អណាស់។ យើងពិតជាកោតសរសើរ។ យើងពិតជាស្វាគមន៍ចំពោះការមិនពាក់ព័ន្ធក្នុងទង្វើដ៏អាក្រក់របស់ភាគីអាមេរិកនិងរបបអ៊ីស្រាអែល»។
លោក បន្តថា៖ « តែជាអកុសល ឥឡូវនេះយើងបានដឹងថាមូលដ្ឋានយោធាអង់គ្លេស Fairford បានបម្រើការសម្រាប់យន្តហោះទម្លាក់គ្រាប់បែក B២ និង B១ របស់ភាគីអាមេរិក ដើម្បីបំពាក់ដោយអាវុធផ្សេងៗគ្នា ប្រើប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់។ វាជារឿងគួរឱ្យសោកស្ដាយណាស់»។
ពេលអ្នកសារព័ត៌មានសួរ លោក Mousavi ថាតើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អង់គ្លេសជាគោលដៅស្របច្បាប់សម្រាប់អ៊ីរ៉ង់វាយប្រហារឬអត់? លោក Mousavi ឆ្លើយតបថា៖ « នេះជាបញ្ហាសំខាន់ណាស់ដែលយើងកំពុងពិចារណា។ នេះជាបញ្ហាសំខាន់សម្រាប់យើងប្រឆាំងការពារខ្លួន»។
លោកបន្ថែមថា៖ « អាជ្ញាធរយោធាអ៊ីរ៉ង់នឹងសម្រេចចិត្តសមស្របថានឹងចាត់វិធានការអ្វី។ ចំណែកការសម្រេចចិត្តណាមួយ អាស្រ័យលើសកម្មភាពរបស់ចក្រភពអង់គ្លេស»។

ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey ប្រាប់សមាជិកសភាកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ពរបស់ចក្រភពអង់គ្លេសសម្រាប់វាយប្រហារការពារប្រឆាំងនឹងគោលដៅជាក់លាក់របស់អ៊ីរ៉ង់ រួមទាំងទីតាំងមីស៊ីល និងសមត្ថភាពគំរាមកំហែងដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


