ព័ត៌មានអន្ដរជាតិ
ទីបំផុត លោក ពូទីន ដាក់បញ្ចូលតំបន់ទាំង ៤ ជាទឹកដីរបស់ រុស្ស៊ី
លោកពូទីន បានប្រកាសតំបន់ចំនួន ៤ ជាផ្នែកមួយរបស់រុស្ស៊ី ខណៈលោកបានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់នៅឯទីលានក្រហម នៃទីក្រុងមូស្គូ ដើម្បីអបអរសាទរការបញ្ចូល Donetsk, Kherson, Luhansk និង Zaporizhzhia។

ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយថា “ប្រជាជនបានងាកទៅរកការបោះឆ្នោតប្រជាមតិ ហើយបានជ្រើសរើសជម្រើសនេះ ដើម្បីនៅជាមួយប្រទេសកំណើតជាប្រវត្តិសាស្ត្ររបស់ពួកគេ ជាមួយប្រទេសរុស្ស៊ី”។ លោកបានបន្ថែមថា ទាហានរុស្ស៊ីនឹងការពារទឹកដីទាំងនោះដោយកម្លាំង និងគ្រប់មធ្យោបាយទាំងអស់។

ដោយឡែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហៅការកាន់កាប់នេះថាជាអំពើឧក្រិដ្ឋ។បន្ទាប់ពីលោកថា “រុស្ស៊ីព្យាយាមលួចអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ហើយចង់សរសេរប្រវត្តិសាស្ត្រឡើងវិញ និងកំណត់ព្រំដែនឡើងវិញ ដោយប្រើឃាតកម្ម ការគំរាមកំហែង ការធ្វើទារុណកម្ម និងការភូតកុហក។ អ៊ុយក្រែននឹងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងទេ”។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃសុក្រលោក Zelensky បានចុះហត្ថលេខាជាផ្លូវការលើឯកសារដើម្បីចូលរួមជាមួយណាតូ។ លោកបាននិយាយថាពាក្យសុំនេះស្ថិតនៅក្រោម “នីតិវិធីដែលបានពន្លឿន” ស្របពេលដែលលោកអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ទ្វារតែងតែបើកចំហសម្រាប់អ៊ុយក្រែនជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពូទីន ចុះហត្ថលេខា ទទួលស្គាល់តំបន់ចំនួន២ ជាទឹកដីឯករាជ្យ ក្រោយការធ្វើប្រជាមតិ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ