អាជីព
អ្នករកស៊ីភាគច្រើនបរាជ័យ ដោយសារកត្តាទំាង៧នេះ
កត្តាដែលជះឥទ្ធិពលដល់ក្រុមហ៊ុនទើបនឹងបង្កើតឡើងថ្មីៗទំាងនោះមានអ្វីខ្លះ? សូមពិនិត្យមើលបញ្ហាទូទៅមួយចំនួននេះដែលធ្វើឱ្យអាជីវកម្មថ្មីៗងាយដួលបរាជ័យ៖
១ បើករកស៊ីដើម្បីឡូយឆាយ មិនមែនដើម្បីចំណេញ្

ស្តាប់មើលទៅពិតជាគួរឱ្យរំភើបដែលអ្នកប្រាប់អ្នកជិតខាងឬមិត្តភក្តិឱ្យមកអបអរ ការចាប់ផ្តើមអាជីវកម្មថ្មីរបស់អ្នក តែហេតុអ្វីបានជាអ្នកមិនក្លាយជាសហគ្រិនជោគជ័យបាន? ទីមួយអ្នកមិនដឹងពីគុណតម្លៃនៃអាជគីវកម្ម ប្រភេទអតិថិជន និងឧបសគ្គដែលនឹងត្រូវពុះពារ។ អ្នកមិនអាចក្លាយជាសហគ្រិន ពេលដែលមានហាងទេ អ្នកត្រូវការមានច្រើនទៀត ដូចជា គំនិតដ៏អសារ្ស ការរកស៊ីស្វិតស្វាញ និងបទពិសោធន៍មិនថាបរាជ័យឬជោគជ័យ។
២ ឃើញគេលក់អ្វី លក់ហ្នឹងតាមគេ
វាជាការងាយស្រួល ក្នុងការស្តីបន្ទោស ការបរាជ័យរបស់ខ្លួនយើង ថាជាវិបត្តិសេដ្ឋកិច្ចឬសង្គម តែតាមពិតវាជាបញ្ហាយើងខ្លួនឯង។ អាជីវកម្មដែលមិនមានភាពច្នៃប្រឌិត គឺមនុស្សជាច្រើន កំពុងលក់របស់របរដែលអ្នកដទៃ អាចទិញបាននៅកន្លែងផ្សេងទៀត ហើយមិនប្រើធនធានថ្មីដែលអ្នកដទៃមិនមាននោះ តើហៅអាជីវកម្មអ្វី? គុយទាវអ្នកឆ្ងាញ់ជាងគុយទាវផ្ទះបន្ទាប់? មិនមែនទេសម័យនេះ គេត្រូវការរបស់ផ្សេងក្នុងសង្កាត់តែមួយ។
៣ គ្មានយុទ្ធសាស្ត្រ

យើងមិនចាំបាច់ ចេះធ្វើផែនការអាជីវកម្មដូចអ្នកជំនាញផ្នែកសហគ្រិនទំាងស្រុងទេ ប៉ុន្តែ យើងគួរយល់ពីផែនការសម្រាប់អាជីវកម្មថ្មី របស់យើង លំអិត? លក់អ្វី?ចំណុចខ្លាំងត្រង់ណា? តម្លៃ?ចាន?ទីតំាង?សេវាកម្ម?គុណភាព? បណ្តាញ? អ្នកត្រូវដឹងថា អ្នកត្រូវចាប់ផ្តើមពីទីណា លុយប៉ុន្មាន ហើយជំហានណាមុន?មនុស្សគ្រប់គ្នាហៅវាថាជាយុទ្ធសាស្ត្រ ហើយបើគ្មានវាទេ អាជីវកម្មណាមួយធំប៉ុណ្ណា ក៏នឹងត្រូវបរាជ័យ។
យុទ្ធសាស្រ្តគឺជាអ្វីដែលអនុញ្ញាតឱ្យយើងមានវិធីដោះស្រាយជាមួយនឹងវិបត្តិទីផ្សារពេលមានវិបត្តិ។ វាក៏ជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្តហើយឱ្យយើងតាមដានដឹងថា តើអ្នកអាជីវកម្ម កំពុងដំណើរការបានល្អប៉ុណ្ណា។
៤ យកដៃគូខុស
ភាពជាដៃគូតែងតែមានការពិបាក ជាពិសេសនៅពេលស្ថាបនិកមិនបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សូម្បីតែក្រុមហ៊ុនល្បីៗ ក៏មានរឿងស្រដៀងគ្នាដែរ។
ស្ថាបនិកនៃ Snapchat បានបណ្តេញសហសេវិកទី ៣ នៅពេលអាជីវកម្មចាប់ផ្តើមបានល្អជាមួយការដោះស្រាយសំណងចំនួន ១៥៧ លានដុល្លារ។
៥ ការគ្រប់គ្រងរាយមាយ

អាជីវកម្មមួយបង្កើតឡើងមិនមែននអនុញ្ញាត្តិឱ្យយើងក្លាយជាថៅកែទេ។ ការពិតដ៏ឃោរឃៅមួយគឺ គ្មាននរណាម្នាក់យកចិត្តទុកដាក់ក្នុងការធ្វើមុខជំនួញនោះឱ្យជោគជ័យដូចយើងខ្លួនឯងឡើយ ទោះអ្នកឱ្យគេប៉ុន្មានក៏ដោយ។ នេះជាការពិត បានជាគេត្រូវការមានប្រព័ន្ធបែងចែកភារកិច្ចទទួលខុសត្រូវ ប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃ កែលំអបុគ្គលិកនិងខ្លួនឯងបានទាន់ពេលវេលា កំណត់គោលការណ៍ណែនាំ ។ល។
៦ មិនព្រមជួលមនុស្សត្រឹមត្រូវ
ការស្វែងរកមនុស្សដែលត្រឹមត្រូវ គឺស្ទើរតែជាទម្រង់សិល្បៈដែលជាចំណុចខ្លាំងមួយ ។ ចង់បានថោក ចង់ដាក់បងប្អូនដែលខ្លួនចូលចិត្ត តែមិនចេះអ្វីជាជាង ទៅនិយាយបញ្ចុះបញ្ចូល រកមនុស្សដែលឆ្លាតគ្រប់គ្រាន់ ដើម្បីមានសមត្ថភាពនិងឆន្ទៈចង់ធ្វើដំណើរអាជីវកម្មវែងឆ្ងាយស្វែងរកជោគជ័យរួមជាមួយអ្នក។
នោះជាមូលដ្ឋាននៃជោគជ័យឬបរាជ័យក្នុងផ្នែក ប្រតិបត្តិការ។ មនុស្សទាំងនេះនឹងទាមទារប្រាក់ចំណូលច្រើនតែពួកគេជួយសន្សំសំចៃពេលវេលារបស់យើង។
៧ ធ្វើមាត្រដ្ឋានលឿនពេក
កសាងសាខាច្រើនពេក គំហុក និងគ្មានអ្វីថ្មីពិសេស។ នេះហើយជាមូលហេតុដែលការចាប់ផ្តើមធំ ៗ បរាជ័យ។ អ្នកកំពុងជោគជ័យហើយព្យាយាមបើកបន្ថែមទាញយកអតិថិជនខ្លួនឯងទៅ ជាមួយនឹងចំណូលមិនកើនខ្លាំង តែចំណាយប៉ោង។ មិនមែនគ្រប់អាជីវកម្មទាំងអស់ សុទ្ធតែត្រូវវាយតម្លៃថា ជាការរកស៊ីធំមួយ ដោយសារតែមានបុគ្គលិករាប់ពាន់នាក់នោះទេ។ មនុស្សកាន់តែច្រើន កាន់តែខ្ពស់ដែលថាអ្វីៗកាន់តែមិនអាចគ្រប់គ្រងបានល្អ៕
ប្រែសម្រួល៖ ចម្រើនតារា
ចុចអាន៖ ៥ យ៉ាងបង្ហាញថា ទីណាមានបុគ្គលិកស្រី ច្រើនក្រុមហ៊ុននោះមានលទ្ធផលខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


