កីឡា
ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយបញ្ចប់ការសាងសង់ នឹងមានការប្រកួតជាច្រើន
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅថា CAMSOC បានបញ្ជាក់ប្រាប់ឲ្យដឹងថា កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដើម្បីបម្រើដល់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកអគ្គលេខាមានប្រសាសន៍ថា ក្រោយពេលបញ្ចប់ការសាងសង់កីឡដ្ឋានធំ(Main Stadium) យើងមានសកម្មភាពច្រើនណាស់ ដូចជាពិធីសម្ពោធជាផ្លូវការ ដែលនៅក្នុងពិធីសម្ពោធនេះនឹងមានការប្រកួតមិត្តភាពរវាងកម្ពុជា-ចិន និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ការប្រកួតជម្រុះអន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀតអាចយកមកប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មី បរិយាកាសថ្មី។ ការប្រកួតបាល់ទាត់អន្តរជាតិនានា អាចនឹងចាប់ផ្តើមធ្វើទៅបានពីអំឡុងពាក់កណ្តាលឆ្នាំ២០២១តទៅ ហើយនៅពហុកីឡដ្ឋានជាតិថ្មីនេះ ក៏នឹងប្រើប្រាស់សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់សហព័ន្ធកីឡាជាតិមួយចំនួន ផងដែរ។ ជារួមការបើកឲ្យកីឡាករ កីឡាការិនីកម្ពុជា មកប្រកួតនៅទីនេះ គឺដើម្បីឲ្យបន្សាំខ្លួនទៅនឹងកីឡដ្ឋានថ្មី ក្នុងការបង្កើនគុណផលបច្ចេកទេសរបស់អត្តពលិកឲ្យបានល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

អគ្គលេខាធិការ CAMSOC បានឲ្យដឹងទៀតថា នៅឆ្នាំ២០២២ កម្ពុជាអាចរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតតេស្តមុនស៊ីហ្គេម (Pre-SEA Games) ដោយបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ចំនួន១០ផ្សេងទៀត អាចបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនតាមប្រភេទកីឡានីមួយៗ មកប្រកួតឆ្លាស់គ្នាបាន ដើម្បីឲ្យការប្រើប្រាស់កីឡដ្ឋានធំ(Main Stadium)របស់យើងមាននិរន្តរភាព ក៏ដូចជាជួយផ្តល់ជាបទពិសោធន៍ ដល់ការរៀបចំរបស់សហព័ន្ធកីឡាជាតិនានារបស់កម្ពុជាកាន់តែច្រើន ផងដែរ។ និយាយរួម ចាប់ពីឆ្នាំ២០២១នេះតទៅ យើងមានកិច្ចការជាច្រើន ដែលត្រូវបន្តធ្វើយ៉ាងសកម្ម ពីព្រោះថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់ផ្តើមអនុវត្តការងារឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ លោក ថោង ខុន វាយតម្លៃខ្ពស់ចំពោះ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


