ព័ត៌មានជាតិ
ខេត្តបាត់ដំបង កំពុងចុះស្រាវជ្រាវអ្នកជាប់ពាក់ព័ន្ធជាមួយស្ត្រីខ្មែរ២នាក់ ឆ្លងកូវីដ១៩មកពីថៃ
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្ងៃនេះក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បាននិងកំពុងចុះស្រាវជ្រាវរកអ្នក ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្ត្រីខ្មែរ២នាក់ឆ្លងកូវីដ១៩ ដែលទើបមកពីប្រទេសថៃ។

លោកឱសថ បណ្ឌិត វឿង ប៊ុន រេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង មានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ធ្នូនេះថា«ថ្ងៃនេះនិងថ្ងៃជាបន្តបន្ទាប់ក្រុមការងារឆ្លើយតបបន្ទាន់ខេត្តបាននិងកំពុងចុះតាមដានស្រាវជ្រាវរកអ្នក ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្ត្រីខ្មែរ២នាក់ ឆ្លងកូវីដ១៩ ដែលទើបមកពីប្រទេសថៃ ដើម្បីទប់ស្កាត់ជំងឺនេះ កុំឲ្យឆ្លងរីករាលដាលជាបន្តទៀត»។

លោកបានបន្តថា ស្ត្រីដែលឆ្លងកូវីដ១៩ចំនួន២នាក់នោះ ទី១មានអាយុ ៣៦ឆ្នាំ រស់នៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើការនៅកាស៊ីណូខេត្តច័ន្ទបុរីប្រទេសថៃ មកកម្ពុជាតាមច្រករបៀងចាន់គីរីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មិនមានចេញរោគសញ្ញា ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង និងបានយកសំណាកថ្ងៃទី២៩ធ្នូឆ្នាំ២០២០ និងដឹងលទ្ធផលវិជ្ជមានកូវីដ១៩ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ លោកបានបន្តថា អ្នកសម្រាកនៅក្នុងបន្ទប់ ២នាក់ជាមួយស្ត្រីនោះ ត្រូវតាមដានយ៉ាងហ្មត់ចត់ ដោយបានយកសំណាកម្ដងទៀតនៅ៤៨ម៉ោងក្រោយ។

ចំណែកស្ត្រីខ្មែរម្នាក់ទៀត មានអាយុ៣៣ឆ្នាំ នៅផ្សារព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកលក់ខោអាវនៅខេត្តច័ន្ទបុរីប្រទេសថៃ មកតាមច្រកអូរដានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មិនមានចេញរោគសញ្ញាបានយកសំណាកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ លោកបានបន្ថែមថា អ្នកសម្រាកនៅបន្ទប់៦នាក់ជាមួយស្ត្រីនោះ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ នឹងត្រូវយកសំណាកម្ដងទៀតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ លោកបានបន្តទៀតថា រយៈពេល១០ថ្ងៃនេះ មានពលករមកពីថៃសរុបចំនួន ១២៦៦នាក់ ស្រី៥៣៧នាក់ ក្នុងនោះចូលតាមច្រកខេត្តបាត់ដំបងចំនួន៧៣១នាក់ ស្រី៣០៧នាក់ យកសំណាក់សរុប១០២០នាក់ ស្រី៤១៦នាក់ ក្នុងខេត្តចំនួន៦៤១ នាក់ស្រី២៥៦នាក់ ក្នុងនោះមាន២នាក់ មានឆ្លងជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៣៦១នាក់ និងអ្នកជំងឺ៥នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្តៅៗព័ត៌មានពីព្រំដែន ពលករខ្មែរមកពីថៃពីរនាក់ ឆ្លងកូវីដ ១៩

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន