ព័ត៌មានជាតិ
ត្រឹមមួយថ្ងៃ ពលករ ១២ នាក់ភាគច្រើននៅប៉ៃលិន បានឆ្លងកូវីដ ១៩
ដំណឹងនៅព្រឹកនេះ មានពលករ ១២ នាក់ទៀតមកពីថៃ ឆ្លងកូវីដ ១៩ ដែលបញ្ជាក់ដោយវិទ្យានស្ថានប៉ាស្ទ័រ។ ជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយថែម ០១ នាក់ទៀតនៅព្រឹកនេះ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០។
ពលករដែលឆ្លងកូវីដ ១៩ ទាំង ១២ នាក់ ក្នុងនោះ ១០ នាក់មានលំនៅនៅខេត្តប៉ៃលិន និង ០២ នាក់មកពីខេត្តបាត់ដំបង។
នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារបន្ទាន់មួយ ដោយបញ្ជាឲ្យកងទ័ពបញ្ឈប់ការដឹកពលករខ្មែរចូលមកផ្ទៃក្នុងប្រទេសជាបណ្តោះអាសន្ន ក្រោយពីរកឃើញអ្នកឆ្លង Covid-19 ក្នុងចំណោមពលករ ដែលត្រឡប់ពីប្រទេសថៃបានកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានោះសម្តេចក៏ណែនាំឲ្យក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ធ្វើសកម្មភាពជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះចូលសហគមន៍ជាថ្មី។ អ្នកឆ្លងដែនតាមច្រកដែលមានការគ្រប់គ្រង និងច្រករបៀង ដាច់ខាតមិនអោយមានការលួចឆ្លងចូលមកក្នុងផ្ទៃប្រទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយកសំណាក និងមិនបានធ្វើចត្តាឡីស័កនោះឡើយ។
សម្តេចបានបញ្ជាឲ្យក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់សម្ភារៈ ថវិកា និងបន្ថែមក្រុមគ្រូពេទ្យប្រសិនមានការចាំបាច់៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


