Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់កាំភ្លើងធំ រាប់រយគ្រាប់ ព្រមាន កូរ៉េខាងត្បូង (មានវីដេអូ)

បានផុស

នៅ

យោងតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់កាំភ្លើងធំប្រហែល ២៥០គ្រាប់ ចេញពីតំបន់ឆ្នេរខាងកើត និងខាងលិចកាលពីយប់ថ្ងៃអង្គារ នៅក្នុងអ្វីដែលកងទ័ពកូរ៉េខាងជើងហៅថាជា “ការបាញ់ព្រមាន” ប្រឆាំងនឹងសមយុទ្ធកូរ៉េខាងត្បូង ដែលកំពុងបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំ ចូលទៅក្នុងតំបន់ទ្រនាប់អន្តរកូរ៉េដែលនេះជាការរំលោភយ៉ាងច្បាស់លើកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ (CMA) របស់ភាគីទាំងពីរ ដោយក្រោមកិច្ចព្រមព្រៀងនេះ ពួកគេបានឯកភាពគ្នាមិនធ្វើសមយុទ្ធយោធានៅជិតព្រំដែនឡើយ។ .

JCS បាននិយាយនៅព្រឹកថ្ងៃពុធទី១៩ខែតុលានេះថា “កងទ័ពកូរ៉េខាងត្បូង បានមើលឃើញគ្រាប់កាំភ្លើងធំប្រហែល១០០គ្រាប់ ដែលបានបាញ់ចូលទៅក្នុងសមុទ្រខាងលិច ចេញពីតំបន់ Jangsan-got នៃខេត្ត Hwanghae របស់ប្រទេសកូរ៉េខាងជើង ចាប់ពីម៉ោង១០យប់ថ្ងៃអង្គារ និងគ្រាប់កាំភ្លើងធំប្រហែល ១៥០ គ្រាប់បាញ់ចូលទៅក្នុងសមុទ្រខាងកើត ចេញពីតំបន់ Changjon នៃខេត្ត Kangwon ចាប់ពីម៉ោងប្រហែល ១១ យប់មក”។

JCS បន្តថា “ការបង្កហេតុជាបន្តពីសំណាក់កូរ៉េខាងជើង ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិ។ យើងសូម​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់ និង​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​រឿងនេះ​ជាបន្ទាន់​”។

សមយុទ្ធកាំភ្លើងធំរបស់កូរ៉េខាងជើងកាលពីយប់ថ្ងៃអង្គារ បានកើតឡើងបន្ទាប់ពីខ្លួនបាញ់កាំភ្លើងធំចូលទៅក្នុងតំបន់ទ្រនាប់ភាគខាងជើងនៃខ្សែបន្ទាត់ NLL កាលពីថ្ងៃទី១៤ខែតុលា ដែលទីក្រុងសេអ៊ូលក៏បានហៅផងដែរថា ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NK News

ចុចអាន៖ កូរ៉េ ខាង ជើង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែល អាច ផ្ទុក អាវុធ នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា៣២ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង៤៥ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង៥១ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម