Connect with us

ព័ត៌មានជាតិ

ស្រុក​ព្រែកប្រសព្វ​បញ្ជូន​ទូក ១៦ ទៅ​ប្រកួត​​ក្នុង​ពិធីអុំទូក​​នៅ​ទី​រួម​​ខេត្ត

បានផុស

នៅ

ស្រុក​ព្រែកប្រសព្វ​ដែល​ស្ថិតនៅ​ម្ខាង​នៃ​ដង​ទន្លេ​នឹង​បញ្ជូន​ទូក​ចំនួន ១៦ ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពិធី​បុណ្យ​អុំទូក​រយៈពេល ០៣ ថ្ងៃ​នៅទីរួមខេត្តក្រចេះ។

លោក ចាន់ សុផល្លា អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ពិធី​បុណ្យ​អុំ​ទូក​រយៈពេល ៣ ថ្ងៃខាង​មុខ​នេះ អាជ្ញាធរ​​ស្រុកបាន​បញ្ជូន​ទូក​​​​ចំនួន ១៦ ចូលរួមប្រកួតប្រជែង​ជាមួយ​ទូក​មក​ពី​បណ្តា​ស្រុកផ្សេងទៀត។

​បើតាមលោក​អធិការ ក្នុង​ពិធីបុណ្យប្រពៃណីជាតិនេះ អាជ្ញាធរ​​ស្រុក​ក៏​បាន​បញ្ជូន​​កងកម្លាំង​ ដើម្បី​ចូលរួម​ថែរក្សា​ ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ​សម្រាប់​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​សប្បាយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខេត្តក្រចេះបាន​ដុតដៃដុតជើង​រៀបចំលម្អសោភ័ណភាពនៅតាមដងផ្លូវទីសាធារណៈ ដើម្បីមុខមាត់ខេត្ត និងលើកកម្ពស់ផ្នែកសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងបង្ហាញឲ្យភ្ញៀវទេសចរមកចូលទស្សនាខេត្តក្នុងពេលព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ខាងមុខ។

លោក គង់ គឹមនី អភិបាលរងខេត្តបាន​ដឹកនាំ​ប្រជុំ​រៀបចំសោភ័ណភាព និងសន្តិសុខសណ្តាប់ធ្នាប់ ដោយ​ណែនាំ​​ដល់​មន្ទីរ អង្គភាពជុំវិញខេត្តរៀបចំតុបតែងលម្អនៅ​មន្ទីរអង្គភាព​សាមីខ្លួន ដើម្បីបង្កលក្ខណៈកាន់​តែសប្បាយផង និង​ដើម្បី​បង្ហាញ​ដល់​សាធារណជនឱ្យចូលរួម​កាន់​តែច្រើន​កុះករ។

នៅតាម​ដងផ្លូវ​ លោក​បានបញ្ជា​​ឲ្យ​រៀបចំ​ដាក់ដំឡើងអំពូល​ប្រភេទ LED នៅតាមទីតាំងមួយ​ចំនួននៅក្នុងខេត្ត ក្នុងនោះ​ទីតាំង​ដែលមាន​អំពូល​ចាស់​ត្រូវដូរថ្មី ហើយ​ទីតាំងមិន​ទាន់មាន​ត្រូវដូរដាក់ឲ្យមាន​គ្រប់សព្វ។

ជាមួយគ្នានេះ លោក​ជំរុញ​​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​​ត្រូវ​ផ្សព្វផ្សាយ​ណែនាំដល់ប្រជាពលរដ្ឋ​ត្រូវចូលរួម​សម្អាត​អនាម័យបរិស្ថាន​ជុំវិញ​ផ្ទះរបស់ខ្លួន និងនៅតាមដងផ្លូវ ហើយ​មន្ទីរសាធារណការ​ចុះពិនិត្យ​និង​ធ្វើការ​សម្អាតដើម ឈើដុះតាមដងផ្លូវ ដើម្បី​ការពារ​សុវត្ថិភាព​ចរាចរណ៍​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ។

គួរ​បញ្ជាក់ថា ពិធីប្រណាំងទូក”ង” នៅ​ខេត្តក្រចេះ នឹង​រៀបចំ​រយៈពេល ៣ ថ្ងៃ​​នៅថ្ងៃទី២១-២២-២៣ ខែ​តុលា ឆ្នាំ២០២២ ដែលមានទូក ២៦ ចូលរួមប្រកួតប្រជែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម