កីឡា
Xavi និយាយថា Barcelona ត្រៀមបង្ហាញថាក្រុមរបស់លោក ល្អជាង Bayern
អ្នកចាត់ការ លោក Xavi Hernandez បាននិយាយថា Barcelona នឹងខ្នះខ្នែងក្នុងការបង្ហាញមនុស្សគ្រប់គ្នាថាពួកគេល្អជាងគូប្រជែង Bayern Munich នៅពេលដែលក្រុមទាំងពីរប៉ះគ្នាក្នុង Champions League នៅយប់ថ្ងៃពុធនេះ។

Barcelona ត្រូវបានក្រុម Bayern យកឈ្នះក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពូល C កាលពីខែមុន ហើយជាលទ្ធផលដែល Xavi បាននិយាយថា មិនមែនជាការឆ្លុះបញ្ចាំងពិតនៃទេពកោសល្យរបស់ក្រុមនោះទេ។ ប៉ុន្តែដោយបានឈ្នះតែមួយប្រកួតក្នុងចំណោមបួនប្រកួតរបស់ពួកគេនៅអឺរ៉ុបក្នុងរដូវកាលនេះ Xavi ចង់ឱ្យក្រុមរបស់លោកបង្ហាញពីតម្លៃពិតរបស់ពួកគេនៅ Camp Nou នៅថ្ងៃពុធ។
Xavi បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា “យើងត្រូវតែបង្ហាញខ្លួនឯងថាទោះបីជាយើងធ្លាក់ចេញពី Champions League យើងគឺជាក្រុមដ៏ល្អមួយ ហើយយើងអាចប្រកួតប្រជែងជាមួយនឹងក្រុមល្អបំផុតនៅទីនោះ។ ការប្រកួតនៅក្នុងទីក្រុង Munich គឺជាការអាម៉ាស់មួយ ពីព្រោះយើងសមនឹងទទួលបានច្រើនជាងនេះ។ នោះគឺជាឧប្បត្តិហេតុមួយ ដោយសារយើងខ្វះការប៉ះចុងក្រោយ។”

ទម្រង់លេងដ៏ព្រងើយកន្តើយរបស់ Barca នៅក្នុងពាននេះ បានធ្វើឲ្យពួកគេស្ថិតក្នុងតំបន់គ្រោះថ្នាក់នៃការធ្លាក់ចេញមុនការប្រកួត ខណៈដែលពួកគេឈរនៅលេខរៀងទី៣ ក្នុងតារាងចំណាត់ថ្នាក់ដោយមាន ៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayern ៨ពិន្ទុ និងតាមពីក្រោយក្រុមលេខ២ Inter Milan ៣ពិន្ទុ ដោយនៅសល់ការប្រកួតក្នុងពូលចំនួន២។

ដោយឡែកក្រុម Inter នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Viktoria Plzen ដែលស្ថិតនៅបាតតារាង និងមិនទាន់រកបានមួយពិន្ទុក្នុងការប្រកួតក្នុងពូល។ ប្រសិនបើក្រុម Inter Milan ឈ្នះ នោះពួកគេនឹងឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ហើយទម្លាក់ Barca ដោយសាររូបមន្ត Head-to-head ខណៈ Bayern បានធានាកន្លែងរបស់ខ្លួនរួចហើយនៅជុំបន្ទាប់៕
ប្រភព៖ reuters.com
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


