Connect with us

ជីវិតកម្សាន្ដ

ថ្ងៃទី៥នៃកម្មវិធី “រត់៤សែនជំហាន” សាយ ឆ្លៀតពេលស្កាត់ជួបកុមារកំព្រានៅខេត្តកំពង់ធំ

បានផុស

នៅ

គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញកម្មវិធីសប្បុរសធម៌រត់ជាមួយ សាយ៤សែនជំហាន បានឈានចូលដល់ថ្ងៃទី៥ហើយ ខណ: សាយ និងក្រុមការងារក៏បានធ្វើដំណើរទៅដល់ទឹកដីនៃខេត្តកំពង់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទៅដល់ទឹកដីខេត្តកំពង់ធំនេះដែរ សាយ ក៏បានឆ្លៀតពេលស្កាត់ទៅជួបសួរសុខទុក្ខ និងចែករំលែកបទពិសោធន៍ចំពោះក្មេងៗកំព្រានៅក្នុងបុរីកុមារ។ សាយ បានប្រាប់ឲ្យដឹងថា ថ្ងៃទី៥នៃកម្មវិធីរត់ជាមួយ សាយ ៤សែនជំហាន ក្រុមការងាររត់ជាមួយ សាយ រួមជាមួយថ្នាក់ដឹកនាំខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរចុះទៅបុរីកុមារកំព្រានាខេត្តកំពង់ធំ ដើម្បីជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ទៅកាន់ប្អូនៗ និងក្មួយដែលជាកុមារកំព្រា និងលើកទឹកចិត្តដល់ពួកគេឲ្យមានក្តីសង្ឃឹម និងដុសខាត់ កសាងសមត្ថភាព ក៏ដូចជាចូលរួមធ្វើសកម្មភាពសង្គមផងដែរ ។

សាយ បានបន្តថា ជាពិសេសក្នុងនោះផងដែរ រដ្ឋបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បាននាំមកនូវសំភារៈ និងអំណោយមួយចំនួនជូនដល់កុមារកំព្រានៅក្នុងបុរីកុមារ ខេត្តកំពង់ធំផងដែរ។ប្រធានបុរីកុមារខេត្តកំពង់ធំ ក៏បានបរិច្ចាកមកកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប តាមរយៈក្រុមការងាររត់ជាមួយសាយ ដើម្បីជួយគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យជួយដល់កុមារដែលកំពុងរងគ្រោះដោយសារជំងឺមហារីក។

សូមបញ្ជាក់ថា ដំណើរនៃកម្មវិធី «រត់ជាមួយ សាយ ៤ សែនជំហាន» បានចាប់ផ្តើមពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២​រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ គឺកំពុងតែដំណើរការយ៉ាងរលូនហើយដោយក្នុងនោះ សាយ ស្ថាបនិកកម្មវិធីសប្បុរសធម៌ខាងលើ និងក្រុមការងារកំពុងបន្តដំណើរយ៉ាងមោះមុតសំដៅទៅកាន់ខេត្តសៀមរាប។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលថវិកា៤០ម៉ឺនដុល្លារជួយដល់យុទ្ធនាការសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលមានរយៈពេល៩ថ្ងៃ។ ចំណែកគោលដៅរត់ គឺផ្តើមចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ក្នុងរយៈចម្ងាយ៣០៣គីឡូម៉ែត្រ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម