ព័ត៌មានជាតិ
អង្ករចំនួន ១០០តោន របស់សម្តេចតេជោ ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានទទួលអង្ករចំនួន ១០០តោន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភាសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃទឹកជំនន់លិចស្រូវ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

លោក ម៉ែន វិបុល អភិបាលខេត្ត មានប្រសាសន៍ថា អំណោយរបស់សម្តេចតេជោដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ នឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានជួបទុក្ខលំបាកពិតប្រាកដ។ ទន្ទឹមនេះលោកអភិបាលខេត្តបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អានគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយមិនទុកឱ្យនណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ៕
ដោយ: ភក្ដី

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


