សន្តិសុខសង្គម
មន្ត្រីជំនាញអន្តរក្រសួងកំពុងបើកការស៊ើបអង្កេតពាក់ព័ន្ធការស្លាប់កម្មករនៅចម្ការចេក ឡុង ស្រេង បឹងកេត
មន្ត្រីជំនាញអន្តរក្រសួងកំពុងបើកការសើបអង្កេតពាក់ព័ន្ធករណីកម្មករចម្ការចេកស្លាប់៥នាក់ និងមួយចំនួនកំពុងសម្រាកព្យាបាលបន្តនៅក្នុងមន្ទីពេទ្យនៅខេត្តកំពង់ចាម ដោយជំហានដំបូងសង្ស័យមកពីពុលថ្នាំបាញ់សម្លាប់សត្វល្អិត និងពុលស្រាផងដែរ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា នេះថា មន្ត្រីជំនាញសុខាភិបាលកំពុងសហការជាមួយមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង
នេសាទ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀតដើម្បីអង្កេតស្រាវជ្រាវករណីស្លាប់កម្មករនៅខេត្តកំពង់ចាម ថាតើបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដ។
លោកវេជ្ជបណ្ឌិតបានបន្តថា «ជាជំហានដំបូងក្រុមការងារមានការសង្ស័យទៅលើថ្នាំសម្លាប់សត្វល្អិតហ្នឹង តែយើងក៏បានរកឃើញថា មានពុលស្រាដែរបន្ទាប់ពីយើងបានយកស្រាទៅពិនិត្យឃើញមានសារធាតុមេតាណុលខ្ពស់រហូតដល់៩ភាគរយ។ អីចឹងឃើញថា មានករណីពាក់ព័ន្ធស្រា ហើយយើងបានណែនាំឱ្យបញ្ឈប់ការលក់ស្រា និងការផឹកស្រាហើយក៏ដូចជាការបាញ់ថ្នាំសំលាប់សត្វល្អិតក្នុងចំការរួចហើយដែរ»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ចំពោះមូលហេតុដែលបណ្តាលឱ្យកម្មករស្លាប់នោះ ត្រូវរង់ចាំការអង្កេតស្រាវជ្រាវពីមន្ត្រីជំនាញអន្តរក្រសួងសិន ថាតើបណ្តាលមកពីថ្នាំសម្លាប់សត្វកល្អិត ឬមកពីការពុលស្រា។ បើតាមលោកវេជ្ជបណ្ឌិត
យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានសន្និដ្ឋានថា អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនោះ មានជំងឺផ្លូវចិត្ត ដូចជាករណីសិស្សសាលា និងកម្មកររោងច្រក ដែលដួលជាបន្តបន្ទាប់រយៈពេលកន្លងនោះដែរ ព្រោះគ្មានឃើញរោគសញ្ញាណាដែលបង្ហាញថា ពុលថ្នាំសម្លាប់សត្វល្អិតនោះទេ។

លោកវេជ្ជបណ្ឌិតបានបន្តថា កាលពីម្សិលមិញមានអ្នកជំងឺចំនួន២៨នាក់បានធូរស្រាលហើយវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញហើយ នៅសល់៣៤នាក់ទៀតកំពុងបន្តសំរាកព្យាបាល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង២និង៤៥នាទី នៅក្នុងចម្ការចេក ឡុង ស្រេង បឹងកេត ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


