ព័ត៌មានជាតិ
សម្តេចតេជោ ពាក់នាឡិកាផ្លាកសញ្ញាអាស៊ាន Made In Cambodia មុនគេ
ប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។

តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ បានសរសេរថា« ខ្ញុំនឹងពាក់នាឡិកានេះ ក្នុងការប្រជុំអាស៊ាន នៅភ្នំពេញ និងបន្តពាក់នៅឥណ្ឌូនេស៊ី ពេលប្រជុំG20 ថ្ងៃ១៥ដល់១៦ បន្ទាប់មក ពាក់ចូលរួមប្រជុំAPEC នៅថៃថ្ងៃ១៧ និង ១៨ ខែវិច្ឆិកា ២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេស៊ី និងថៃ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ (ខ្មែរធ្វើបាន)»។

នាឡិកា ដែលផលិតដោយកម្ពុជា មានចំនួន២៥គ្រឿង គឺសម្រាប់ផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ ជូនដល់ប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕




-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


