Connect with us

KPT+

កីឡាករបាល់ទាត់ ៨ រូប បង្អួតនាឡិកាដៃដាំពេជ្រ ក្នុងព្រឹត្តិការណ៍ World Cup នៅ កាតា

បានផុស

នៅ

ព្រឹត្តិការណ៍ FIFA World Cup លើកទី ២២ បច្ចុប្បន្ន​កំពុង​ប្រព្រឹត្តទៅនៅទីក្រុង Doha ប្រទេសកាតា ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២។ ការ​ប្រកួតបាល់ទាត់ពិភពលោក មិនត្រឹម​តែ​ជាទី​ចាប់អារម្មណ៍​របស់​អ្នកគាំទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​នោះ​គេ​ក៏​សង្កេត​ឃើញ​កីឡាករ​ម្នាក់ៗ​​ បានបង្អួតនាឡិកាប្រណិតជា​យីហោ​ល្បីៗ​ ​អំឡុង​ពេល​ទៅ​ដល់​ប្រទេស​កាតា​ផង​ដែរ។

១ Neymar ពាក់នាឡិកា Rolex Day-Date ‘Rainbow’ 128348RBRនិង Rolex Daytona ‘Paul Newman Dial’ 116518LN

កីឡាករបាល់ទាត់ប្រេស៊ីល Neymar Jr. ត្រូវបានគេឃើញ​ពាក់នាឡិកាដៃ​ប្រេន Rolex Day-Date ‘Rainbow’ 128348RBR ដែល​មាន​ពណ៌​មាស​លាយ​​លឿង​។ នាឡិកា​នេះ​ដាំ​ដោយ​ត្បូង​ពេជ្រ​ដ៏​ភ្លឺ​ចែងចាំង និង​មាន​ត្បូង​កណ្ដៀង​ពណ៌​ឥន្ទធនូ​ចំនួន១២គ្រាប់ ជា​សញ្ញាសម្គាល់​ម៉ោង ដែល​បាន​បំផុស​គំនិត​ដោយ​កញ្ចក់​នៃ​និមិត្តសញ្ញា Daytona Rainbow។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក Rolex មួយ​ទៀត​ដែល​ឃើញ​នៅ​លើ​ក​ដៃ​របស់ Neymar អំឡុង​ពេល World Cup គឺ Rolex Daytona 116518LN ‘Paul Newman Dial’ ដែល​រំលេច​ពណ៌​មាស​ពណ៌​លឿងដូចគ្នា។ វា​មាន​លក្ខណៈ​ពិសេស​នៃ​គ្រាប់​ចុច​ពណ៌​ខ្មៅ​ ជាមួយ​នឹង​គ្រាប់​ចុច​រង​ chronograph ដែល​រំឭក​ពី​ការ​ចុច​របស់ Paul Newman Daytona។

២ Cristiano Ronaldo ពាក់​នាឡិកា Jacob និង Co. Epic X’ Flight of CR7

ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ Ronaldo ត្រូវបានគេឃើញពាក់យីហោ Jacob and Co. Epic X ‘Flight of CR7’ ពណ៌មាសបែក​ផ្កាឈូក ​ដោយសហការជាមួយ​នឹង​មិត្តសំឡាញ់​របស់គាត់។ នាឡិកានេះ​ផលិត​តែ១០០គ្រឿងនិង​មានស្រោមទំហំ ៤៤ មិល្លីម៉ែត្រ ជាមួយ​នឹង​គម្រប​រាងអក្សរ X ដែល bezel ត្រូវបាន​កំណត់​ជាមួយនឹងពេជ្រ 24 baguette-cut ។ នាឡិកាដៃនេះ​មិនមែនមានតែ​អ្នកគាំទ្របាល់ទាត់ម៉្យាងនោះទេ សូម្បី​តែ​អ្នកនិយមលេងអ៊ីនធឺណិតក៏ចាប់អារម្មណ៍​នៅយីហោមួយនេះឃើញពីអត្ថន័យនាឡិកានោះគឺជា​គ្រាប់​បាល់​លោត​របស់ Ronaldo នៅ​ពេល​ដែល​គាត់​លេងឲ្យ Real Madrid ទល់​នឹង Manchester United ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ ១៦ ក្រុម​កាល​ពី​ឆ្នាំ ២០១៣។

៣ Lionel Messi ពាក់​នាឡិកា Rolex Day-Date 228206

រហូតមកដល់ពេលនេះ គេឃើញតារាបាល់ទាត់អាហ្សង់ទីនពាក់នាឡិកាពីរផ្សេងគ្នា។ ទីមួយ​គឺផ្លាទីនៀម Rolex Day-Date ជាមួយនឹងគ្រាប់​ចុចពណ៌ខៀវ​ទឹកកក និង​សញ្ញា​សម្គាល់ម៉ោង​ជា​លេខ​រ៉ូម៉ាំង។ នាឡិកានេះមានគែមរលោង និងខ្សែដែក ខណៈ​ពណ៌​នៃ​លេខ​​រំឭកពី​ក្រុម​ជម្រើស​ជាតិ​របស់​គាត់។ សម្រាប់​នាឡិកាមួយប្រភេទទៀត Patek Philippe Nautilus Perpetual Calendar 5740 ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​អំឡុង​ពេល​សន្និសីទសារព័ត៌មាន។ វាគឺជាប្រតិទិន Patek Philippe Nautilus Perpetual Calendar 5740 ដ៏អស្ចារ្យ​ដែល​មាន​ពណ៌​ទឹក​សមុទ្រ​នៅ​ខាង​ក្នុង​និង​ខ្សែ​ពណ៌​ប្រាក់។

៤ Harry Kane ពាក់​នាឡិកា Rolex Datona ‘Rainbow’ 116595RBOW

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ត្រូវបាន​គេ​ឃើញ​ពាក់នូវវត្ថុដែលគេចង់បានបំផុត​នៅលើទីផ្សារគឺ Rolex Daytona ‘Rainbow’ 116595RBOW ពណ៌​មាស 18k ។ ប្រភេទ​នេះ​ត្រូវបានកំណត់​ជាមួយ​នឹង​ត្បូង​កណ្តៀងឥន្ទធនូចំនួន៣៦​គ្រាប់ ស្រោប​ដោយ​ត្បូង​ពេជ្រ​ចំនួន៥៦ គ្រាប់​ដ៏​អស្ចារ្យ ហើយ​សញ្ញា​សម្គាល់​ម៉ោង​ត្រូវ​បាន​កំណត់​ជាមួយ​នឹង​ត្បូង​កណ្ដៀង​ពណ៌ឥន្ទធនូចំនួ១១ថែមទៀត។

៥ Harry Kane ពាក់ Patek Philippe Aquanaut 5968G

ពណ៌​បៃតង​កាគី គឺជានាឡិកាមួយផ្សេងទៀត​ដែលឃើញនៅលើ​កដៃរបស់គាត់ ​ក្នុងអំ​ឡុង​ពេល​ព្រឹត្តិការណ៍​ដ៏​សំខាន់នេះ។ នាឡិកាពណ៌បៃតងពណ៌កាគី​មានមុខងារ​រាប់រយៈពេល ៦៩ នាទី​នៅម៉ោង៦ ព្រឹក ដែលជ្រើសរើសរាងមូល octagonal នៃ bezel។

៦ Kylian Mbappe ពាក់ Hublot Spirit of Big Bang ‘King Gold’ 642.OX.0180.RX

កីឡាករបាល់ទាត់ជម្រើសជាតិបារាំង Kylian Mbappe ត្រូវបានគេឃើញពាក់ Hublot Spirit Of Big Bang 42mm ‘King Gold’។​ វា​មាន​តួ​នាឡិកាជា​ត្បូង​កណ្តៀង និង​ស្រោម​​មាស ១៨k ។

៧ Eden Hazard ពាក់ Rolex Daytona Meteorite



ក្នុងសន្និសីទសារព័ត៌មាន កីឡាករបាល់ទាត់​អាជីព​បែលហ្ស៊ិក Eden Hazard ត្រូវបានគេឃើញពាក់​ពណ៌មាសដ៏ស្រស់ស្អាត Daytona 116505។​ នាឡិកា​របស់​គាត់​មាន​លេខ​ចុច​អាចម៍ផ្កាយ​ជាមួយ​នឹង​ប្រអប់​រង​ពណ៌​ខ្មៅ​ចំនួន​បី និង​ខ្សែដៃ​អយស្ទ័រ។

៨ David Beckham ពាក់នាឡិកាដៃ Tudor Black Bay Fifty-Eight Bronze M79012M-0001

ចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា អតីតកីឡាករបាល់ទាត់អង់គ្លេស និងជាទូតសុឆន្ទៈឲ្យម៉ាក Tudor លោក David Beckham ត្រូវបានគេឃើញពាក់Tudor Black Bay Fifty-Eight Bronze M79012M-0001 បង្អួតពីភាពប្រណិតយ៉ាងសង្ហា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចែកផ្លូវជាមួយនឹងបិសាចក្រហម Man United ភ្លាម Ronaldo បញ្ចេញនាឡិកាដៃ ២ គ្រឿង អត្ថន័យមិនធម្មតា

ចុចអាន ៖អង់គ្លេស ថា ចាញ់បារាំងថ្ងៃមុន ដោយសារអាជ្ញាកណ្តាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តកំពង់ធំ ទុកពេល ១០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង

សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋរស់នៅក្នុងភូមិឬស្សី សំណូមពរអាជ្ញាធរ​​ពិនិត្យ​​ប្រព័ន្ធលូលើផ្លូវ២៩mc ខណៈទឹកច្រាលចេញមានក្លិនស្អុយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥស្សរជន​​បរទេស​រូប​ណា​ខ្លះ​ ដែល​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​មេ​បក្ស​កុម្មុយនិស្ត​វៀតណាម?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុក​១០នាក់លង់ទឹកស្លាប់នៅ​ប៉ាណាម៉ា ​​​ពេល​ព្យាយាម​ឆ្លង​ទន្លេ​ព្រំដែន​​

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សន្តិសុខសង្គម១០ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប

ព័ត៌មានជាតិ២៤ ម៉ោង មុន

បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រី​កោណ អាចការពារព្រំដែនកម្ពុជាខាងកើត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

Sokha Hotels

ព័ត៌មានពេញនិយម