ជីវិតកម្សាន្ដ
ម៉ាកនាឡិកាល្បីមួយ បានយកសិល្បៈគំនូរកូនខ្មែរ ២ នាក់ ច្នៃចេញជានាឡិកាដ៏ស្រស់ស្អាត ដាក់តាំងពិព័រណ៍ នៅទីក្រុងឌូបៃ
សិល្បៈគំនូររបស់កូនខ្មែរ ២ នាក់ បានក្លាយទៅជានាឡិការបស់ម៉ាកល្បីមួយ នៅប្រទេស Swizerland ដែលបានជ្រើសរើសក្នុងចំណោម ១៩៤ ប្រទេសទូទាំងពិភពលោក។

ពិតជាគួរឲ្យកោតសរសើរ និងមោទកភាពចំពោះស្នាដៃសិល្បៈគំនូររបស់កូនខ្មែរ ២ រូប ត្រូវបានម៉ាកនាឡិកា SWATCH ប្រទេស Swizerland ជ្រើសរើសច្នៃជានាឡិកាដ៏ស្រស់ស្អាត តំណាងឲ្យប្រទេសកម្ពុជា ក្នុងការតាំងពិព័រណ៍ នៅទីក្រុងឌូបៃ។


តាមរយៈការបង្ហាះរបស់កញ្ញា លីសា ម៉ម ( Lisa Mam ) បានឲ្យដឹងថា “មិនគួរឲ្យជឿ ១៩៤ ប្រទេសទូទាំងពិភពលោកក្នុងនោះ ក៏មានសិល្បៈគំនូររបស់ប្រទេសកម្ពុជាយើងដែរ កម្មវិធីរបស់នាឡិកាម៉ាកល្បីល្បាញ SWATCH នៃប្រទេស Switzerlandបានជ្រើសរើសយក សិល្បៈគំនូររបស់ខ្ញុំ និងបង Peap tarr សម្រាប់ចូលរួមតាំងពិព័រណ៍នៅទីក្រុង Dubai ខ្ញុំពិតជាមានមោទកភាពណាស់ក្នុងនាមជាវិចិត្រករខ្មែរម្នាក់ ដែលត្រូវក្រុមហ៊ុន SWATCH ជ្រើសរើសដើម្បីជាតំណាងឲ្យប្រទេសកម្ពុជា ក្នុងការចូលរួមកម្មវិធីដ៏ធំមួយនេះ ហើយនាឡិកានេះដែរ គឺកំពុងដំណើរការដាក់លក់នៅក្នុង website របស់ក្រុមហ៊ុន SWATCH នៃប្រទេស Switzerland ផងដែរ អរគុណដល់ការគាំទ្រ និងការផ្ដល់កម្លាំងចិត្តពីបងប្អូន មិត្តភក្ដិទាំងអស់គ្នាជារៀងរហូតមក ជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសំណាងល្អ សុខភាពល្អ ដោយក្ដីស្រលាញ់ លីសា ម៉ម៕







អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


