ព័ត៌មានជាតិ
សម្តេចតេជោ ស្នើថៃទិញអង្ករពីកម្ពុជា និងសម្រួលការនាំចូលកសិផលឆ្លងកាត់ព្រំដែន
នៅក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា បានស្នើភាគីថៃជួយទិញអង្ករពីកម្ពុជាបន្ថែមទៀត និងជួយសម្រួលនីតិវិធីនៃការនាំចូលកសិផលកម្ពុជាឆ្លងព្រំដែនចូលទៅប្រទេសថៃផងដែរ។

ទោះយ៉ាងណា ភាគីទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ចំពេលនៃបញ្ហាប្រឈមនានាបង្ករឡើងដោយជំងឺកូវីដ-១៩ និងបានពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីជំរុញបន្ថែមទៀតនូវទំហំនៃការផ្លាស់ប្តូរនេះឱ្យកើនដល់គោលដៅចំនួន ១៥ប៊ីលានដុល្លារ នៅក្នុងរយៈពេល ២ឆ្នាំ។
ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ«ស្ពានមិត្តភាព» ឱ្យបានឆាប់ ហើយនឹងអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ដើម្បីជំរុញអភិវឌ្ឍតំបន់តាមព្រំដែន។
កម្ពុជា ថៃ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស វិស័យការពារជាតិ និងសន្តិសុខ ទេសចរណ៍ ការតភ្ជាប់ផ្លូវដែក ថាមពលស្អាត ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
លោក ប្រាយុទ្ធ ច័ន្ទអូចា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អលើគ្រប់វិស័យដែលកំពុងមាននាពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរ ដែលឈរលើស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងការជឿជាក់គ្នាទៅវិញទៅមក។
នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានឯកភាពគ្នាក្នុងការពង្រីកធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏ជិតស្និទ្ធ៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


