Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau​ អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ

បានផុស

នៅ

លោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំ។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញទៅទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីកាណាដា បានឲ្យដឹងមុនពេលលោកមកដល់ប្រទេសកម្ពុជាថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ លោក Trudeau នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​រវាងអាស៊ាន​-​កាណាដា ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៤៥ នៃ​ទំនាក់ទំនងដៃគូសន្ទនា​អាស៊ាន-កាណាដា។

លោកនាយករដ្ឋមន្ត្រី កាណាដា ក៏នឹងផ្ដោតការពិភាក្សាលើការដោះស្រាយបញ្ហាប្រឈម នៅក្នុងតំបន់ និងនៅលើពិភពលោក ដែលកំពុងបង្កជាក្ដីព្រួយបារម្ភរួម ដូចជា៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសន្តិសុខស្បៀង និងថាមពល ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ជាដើម។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកាណាដា ក៏នឹងប្ដេជ្ញាជំរុញឲ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ដែលជាផលប្រយោជន៍ដល់ប្រជាជាតិលើពិភពលោក និងដើម្បីពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំរវាងភាគីទាំងពីរ អាស៊ាន-កាណាដា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២១ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម