ព័ត៌មានជាតិ
កិច្ចប្រជុំពិសេសអាយឆា នៅកម្ពុជា បានបញ្ចប់ប្រកបដោយភាពជោគជ័យ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចប្រជុំពិសេសលើកទី ២ របស់អាយឆា បញ្ចប់ដោយភាពជោគជ័យ ក្រោយកិច្ចប្រជុំដំណើរការ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅខេត្តសៀមរាប។

កិច្ចប្រជុំពិសេសរបស់អាយឆានេះ បានដឹកនាំដោយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំអាយឆា ដោយមានការចូលរួមពីតំណាង/តំណាងរងប្រចាំអាយឆា នៃប្រទេសអាស៊ានទាំងអស់ និងលេខាធិកាដ្ឋានអាស៊ាន។
កិច្ចប្រជុំខាងលើនេះ បានធ្វើបច្ចុប្បន្នភាពទៅលើការវិវឌ្ឍថ្មីៗ ពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ដូចជា៖ការបង្កើតច្បាប់ បទប្បញត្តិ និងគំនិតផ្តួចផ្តើមថ្មីៗ ហើយតំណាងឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន បានចែករំលែកទស្សនៈផ្សេងៗ ស្តីពី បញ្ហាដែលជាប្រយោជន៍ និងក្ដីកង្វល់រួមរបស់អាស៊ាន។
ទន្ទឹមនេះ កិច្ចប្រជុំក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ ២០២២ ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិមនុស្ស បរិស្ថាន ធុរកិច្ច និងការជួញដូរមនុស្ស ជាដើម។

បន្ថែមពីនេះ កិច្ចប្រជុំ មានការពិភាក្សាទៅលើការអនុវត្តក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃផែនការការងារ ៥ឆ្នាំរបស់ អាយឆា ២០២១-២០២៥ វិធាននៃនីតិវិធីសម្រាប់មូលនិធិអាយឆា រួមទាំងគោលការណ៍ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់អាយឆា។ កិច្ចប្រជុំ បានធ្វើការកត់សម្គាល់លើការធ្វើបច្ចុប្បន្នភាព របស់លេខាធិការដ្ឋានអាស៊ានអំពីចំនួនបណ្តឹងដែលបានដាក់មកអោយឆាក្នុងឆ្នាំ ២០២២។
ជាមួយគ្នានេះ អាយឆា បានរៀបចំជំនួបជាមួយអង្គការសហប្រជាជាតិ ដើម្បីស្វែងរកមធ្យោបាយក្នុងការបង្កើនការចូលរួមជាមួយគ្នារវាងអាយឆា និងអង្គការសហប្រជាជាតិ លើវិស័យសិទ្ធិមនុស្ស ហើយក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត ស្របតាមក្របខណ្ឌផែនការការងារ ប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ ២០២៣។

មុននឹងបិទបញ្ចប់កិច្ចប្រជុំ កម្ពុជា បានផ្ទេរតួនាទីជាប្រធានអាយឆា ទៅឲ្យឥណ្ឌូនេស៊ី។ ឱកាសនោះ លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់ក្រុមការងារអោយឆាទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន បានចូលរួមសហការល្អជាមួយកម្ពុជា ដែលធ្វើឲ្យអាយឆាសម្រេចបានលទ្ធផល និងសមិទ្ធផលគួរជាទីមោទពេញមួយឆ្នាំនេះ។
លោក កែវ រ៉េមី បានបង្ហាញសេចក្តីរំពឹងយ៉ាងមុតមាំថា ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាយឆា ឆ្នាំ ២០២៣ នឹងបន្តដឹកនាំបេសកកម្មសិទ្ធិមនុស្សនេះ កាន់តែសម្រេចបានលទ្ធផលបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនអាស៊ាន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ខណៈតំណាងប្រទេសអាស៊ានទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន បានសម្តែងនូវការកោតសរសើរ និងសាទរចំពោះកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលគួរជាទីពេញចិត្ត៕
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


