ព័ត៌មានជាតិ
អង្គការហ្វារពន្លឺសិល្បៈ នាំយកឯកទគ្គកម្មពិភពលោកថ្មីឱ្យកម្ពុជា
អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយមិនមានការឈប់សម្រាក។ នេះជាកំណត់ត្រានៃការសម្តែងសៀកដ៏យូរជាងគេលើពិភពលោក ដោយមានសិល្បករចូលរួមសម្តែងប្រមាណ ៩០នាក់។

បើតាមការផ្សព្វផ្សាយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ភាពជោគជ័យដែលអង្គការហ្វារពន្លឺសិល្បៈ ទទួលបាននៅពេលនេះ គឺបន្ទាប់ពីការសម្តែងសៀកមួយ ដែលមានរយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយមិនមានការឈប់សម្រាកទាល់តែសោះ កាលពីថ្ងៃទី៧-ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ ក្រោយ Guinness World Records បានបញ្ចប់នូវការវាយតម្លៃក្នុងរយៈពេលមួយឆ្នាំ ទៅលើភស្ថុតាងជាឯកសារ ដែលមានចំនួន១៣១ ទំព័រ និង២៥វីដេអូ ក៏អាចសម្រេចបានថា ក្រុមសម្តែងសៀករបស់អង្គការហ្វារពន្លឺសិល្បៈ ជាអ្នកដែលអាចបំបែកកំណត់ត្រានៃការសម្តែងសៀក យូរជាងគេនៅលើពិភពលោក។

អ្នកជំនាញសម្តែងសៀកមួយរូប នៅអង្គការហ្វារពន្លឺសិល្បៈ និយាយថា ដំបូងឡើយលោកគិតថា វាមិនអាចទៅរួចទេ ដែលត្រូវឆ្លងកាត់ការសម្តែងរហូតដល់ទៅ២៤ម៉ោង ប៉ុន្តែទីបំផុតក្រុមសម្តែងរបស់អាចធ្វើបាន។ ក្រុមអ្នកសម្តែងសៀកគ្រប់រូប ដែលបានចូលរួមសម្តែងកយកកំណត់ត្រា បានបង្ហាញអារម្មណ៍រីករាយ អបអរចំពោះជោគជ័យនេះ ព្រោះថា កម្ពុជាពុំធ្លាប់មានការបំបែកឯកទគ្គកម្មនេះពីមុនមកទេ។

គួរបញ្ចាក់ថា អង្គការហ្វារពន្លឺសិល្បៈ គឺជាអង្គការមួយស្ថិតនៅខេត្តបាត់ដំបង ដែលបានដំណើរការកម្មវិធីបណ្តុះបណ្តាល សិល្បៈដោយឥតគិតថ្លៃ ដល់ប្រជាជនកម្ពុជាក្រីក្រ តាំងពីឆ្នាំ១៩៩៤ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បករសៀក ត្រូវបានអញ្ជើញឱ្យទៅសម្តែងនៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


