ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា បកស្រាយភាពស្អាតស្អំនិងសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ជាថ្មី ខណៈមានព័ត៌មានផ្សាយខុសការពិត
ភ្នំពេញ ៖ តារាចម្រៀងសម្លេងផ្អែមពិរោះរណ្តំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងអារម្មណ៍ហួសចិត្តខ្លាំង បន្ទាប់ពីមានព័ត៌មានមួយចំនួន បានធ្វើការសរសេរចុះផ្សាយផ្ទុយនូវការពិត។

ជាក់ស្តែងកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានចេញមុខ Liveវីដេអូទាំងយប់ ដើម្បីធ្វើការបកស្រាយនិងសុំទោសចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ជាសាធារណៈក្រោយពេលមានព័ត៌មានអនឡាញក្នុងស្រុកបានចុះផ្សាយព័ត៌មានផ្ទុយពីការពិតនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណជនមួយចំនួន។

ដោយសារមិនអស់ចិត្តហើយពុំស្ងប់ក្នុងចិត្តបន្ទាប់ ពីបញ្ចប់ការLiveបកស្រាយនិងសុំទោសលោលជំ ទាវ ហ៊ុន ស៊ីណាតនោះអ្នកនាង ម៉េង កែវពេជ្ជតា កាលពីព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២១បានរៀបរាប់សារថា សូមជម្រាបសួរ បងប្អូន និងមិត្ត យប់មិញខ្ញុំសម្រាកមិនលក់ទេ ព្រោះតែការហួសចិត្តនឹងព័ត៌មានកាលៃពាក្យសម្តីខ្ញុំ។

តារាស្រីអ្នកនាង ម៉េង កែវពេជ្ជតា បន្តទៀតថា អ្វីដែលខ្ញុំនិយាយពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១មិនបានសំដៅលើលោកជំទាវមីងសោះ ខ្ញុំមានទាំងវីដេអូច្បាស់ៗគ្រប់គ្នាដែលទស្សនាការឡាយក៏អាចធ្វើជាសាក្សីបាន។ ខ្ញុំនិយាយតែពីអ្នកផ្សេង ខ្ញុំក៏មិនបានមានចរិតអំនួតអ្វីដែរតែពាក្យខ្លះគឺខ្ញុំចង់ផ្ញើទៅមនុស្សប្រុសម្នាក់ដែលខ្ញុំប្តឹង ព្រោះតែចូលមកជេរខ្ញុំក្នុងការឡាយរបស់ខ្ញុំ គឺដើម្បីចង់ប្រាប់ថា កុំឲ្យម្នាក់នោះប៉ះពាល់ខ្ញុំទៀតប៉ុណ្ណោះប៉ុន្តែព័ត៌មានចុះផ្សាយនិយាយផ្សេងទៅវិញគួរឲ្យហួសចិត្ត។

តារាចម្រៀងស្រីចាស់វស្សាអ្នកនាងម៉េង កែវពេជ្ជតា បាននិយាយថា យប់មិញដើម្បីកុំឲ្យមានការយល់ច្រឡំ នាងខ្ញុំក៏បានចេញមកឡាយបកស្រាយថែមទាំងធ្វើការសូមទោសលោកជំទាវមីងជាច្រើន ក្រោយពីខ្ញុំទទួលបានដំណឹងភ្លាម។ ខ្ញុំសូមបញ្ជាក់ជូនម្តងហើយម្តងទៀតថាខ្ញុំគ្មានគំនិតអាក្រក់ណាមួយចង់ឲ្យលោកជំទាវមីងអាប់ឱនកិត្តិយសទេ។ ខ្ញុំបានទទួលការអភ័យពីសំណាក់លោកជំទាវកាលណោះ គឺជាគុណបុណ្យណាស់ទៅហើយដូច្នេះគ្មានប្រយោជន៍អីដែលខ្ញុំត្រូវមកធ្វើអាក្រក់លើលោកជំទាវនោះទេ ខ្ញុំក៏ស្រលាញ់គោរពលោកជំទាវរហូតមកដែរ ខ្ញុំគ្មានថ្ងៃធ្វើបាបចិត្តលោកជំទាវទេមានតែការពារគ្រាន់តែគិតបន្តិចក៏យល់។

បន្ថែមពីនេះអ្នកនាង ម៉េង កែវពេជ្ជតា លើកឡើងដែរថា ចំណុចមួយដែលយើងគួរឆ្ងល់គឺខ្ញុំនិយាយឈ្មោះអ្នកផ្សេង តែពេលព័ត៌មានយកមកផុសបែរ ជាដាក់រូបលោកជំទាវដែលខ្ញុំមិនបាននិយាយដល់ទៅវិញ។ សូមបងប្អូនជួយពិចារណាខ្ញុំផង។ សូមជម្រាបថា ការចេញមុខបកស្រាយរបស់អ្នកនាង ម៉េង កែវពេជ្ជតា នេះបានធ្វើឡើងភ្លាមៗក្រោយមាន ការចុះផ្សាយបង្កការភ័ន្តច្រឡំផ្ទុយការពិតដោយប្រើចំណងជើងភ្ជាប់ជាមួយរូបភាពលោកជំទាវ ហ៊ុន ស៊ីណាត ដូច្នេះថាអ្នកដែលប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា ទាំងប៉ុន្មានដកពាក្យបណ្តឹងគ្មានសល់ដោយសារតែ…..។
ដោយសារតែមានព័ត៌មានបែបនេះហើយ ទើបធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មជាថ្មីសំដៅលើអ្នកនាង ម៉េង កែវពេជ្ជតា។ ប៉ុន្តែជាការបកស្រាយនិងសុំទោសអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ពីភាពស្អាតស្អំថា ខ្លួនគ្មានចេតនានិយាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោកជំទាវឡើយ៕
ដោយ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


