ព័ត៌មានអន្ដរជាតិ
ថៃ ស្នើបង្កើនកូតាបញ្ជូនពលករទៅធ្វើការនៅ កូរ៉េខាងត្បូង ចំនួន ៦០០ ភាគរយ
រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchat Chomklin កាលពីពេលថ្មីៗនេះបានជួបជាមួយលោក Moon Seung-hyun ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំនៅប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាការងារ និងដោះស្រាយបញ្ហាពលករថៃ ដែលរស់នៅដោយខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង ។

លោក Suchat បានបញ្ជាក់ថា ក្នុងជំនួបរវាងភាគីទាំងពីរ លោកបានលើកឡើងពីការស្នើឲ្យប្រទេសកូរ៉េបង្កើនកូតាសម្រាប់បញ្ជូនពលករថៃទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបន្ថែមទៀតនៅឆ្នាំ ២០២៣ ពោលស្មើនឹងជាង ៦០០ ភាគរយ សរុបមានចំនួន ១៥,០០០ នាក់ ដែលពីដើមឡើយមានចំនួន ២,៥០០ នាក់ប៉ុណ្ណោះ ។
ទន្ទឹមនោះលោករដ្ឋមន្ត្រីរំពឹងថា អនាគតឆាប់ៗនេះប្រទេសកូរ៉េខាងត្បូងនឹងយល់ព្រមក្នុងការបង្កើនកូតាឲ្យពលករថៃទៅធ្វើការនៅកូរ៉េកាន់តែច្រើនឡើងៗ ដោយសារតែបច្ចុប្បន្ននេះ ប្រទេសកូរ៉េកំពុងឈានចូលទៅក្នុងសង្គមមនុស្សចាស់ជរា ហើយនឹងជួបបញ្ហាកង្វះខាតកម្លាំងពលកម្មកាន់តែច្រើនឡើងៗ ដូច្នេះហើយទើបមានតម្រូវការនាំចូលពលករបរទេសច្រើន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ MGR Online
ចុចអាន ៖ លោក ពូទីន ជំរុញឲ្យមានការផលិតអាវុធខ្លាំងជាងមុនថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


