កីឡា
អ៊ីរ៉ង់ តវ៉ាជាមួយ FIFA ជុំវិញអាមេរិក ដកពាក្យ “Allah” ចេញពីទង់ជាតិរបស់ខ្លួន
សហព័ន្ធបាល់ទាត់អ៊ីរ៉ង់ ថ្កោលទោស “ទង្វើគ្មានវិជ្ជាជីវៈ” នៅពេលស្ថាប័នបាល់ទាត់អាមេរិក ប្រើប្រាស់ទង់ជាតិដែលបានកែប្រែក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនបានដាក់ពាក្យបណ្ដឹងទៅ FIFA ជុំវិញការដកពាក្យ “Allah” ចេញពីទង់ជាតិរបស់សាធារណរដ្ឋអ៊ីស្លាម នៅលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគូប្រកួតរបស់ខ្លួនសហរដ្ឋអាមេរិក មុនពេលការប្រកួតបាល់ទាត់ពិភពលោក នាពេលខាងមុខរវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា “នៅក្នុងទង្វើដែលគ្មានវិជ្ជាជីវៈ ទំព័រ Instagram របស់សហព័ន្ធបាល់ទាត់អាមេរិក បានដកនិមិត្តសញ្ញាព្រះអាឡស់ចេញពីទង់ជាតិអ៊ីរ៉ង់”។ សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បានផ្ញើអ៊ីមែលទៅ FIFA ដើម្បីទាមទារឲ្យវាចេញការព្រមានធ្ងន់ធ្ងរដល់សហព័ន្ធអាមេរិក។

មិនមានការឆ្លើយតបជាសាធារណៈភ្លាមៗពីស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកចំពោះពាក្យបណ្ដឹងដែលរាយការណ៍នោះទេ បានកើតឡើងពេលសហរដ្ឋអាមេរិក ត្រៀមប្រឈមមុខជាមួយនឹងអ៊ីរ៉ង់ ក្នុងការប្រកួតកាត់សេចក្ដីក្រុមឡើងវគ្គបន្ត នៃ World Cup ថ្ងៃអង្គារ ហើយវាគឺជាការប្រកួតរងបន្ទុករួចទៅហើយដោយភាពជាសត្រូវរាប់ទសវត្សរ៍រវាងប្រទេស។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកាត់ផ្ដាច់ទំនាក់ទំនងការទូតនៅឆ្នាំ ១៩៨០។
ការបង្ហាញ នៃ”ការគាំទ្រ” សម្រាប់ការតវ៉ារបស់អ៊ីរ៉ង់
សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក (USSF) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអាទិត្យថា ខ្លួនបានសម្រេចចិត្តបោះបង់ចោលទង់ជាតិផ្លូវការនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបង្ហាញសាមគ្គីភាពជាមួយ “ស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ដែលតស៊ូដើម្បីសិទ្ធិមនុស្សជាមូលដ្ឋាន” បន្ទាប់ពីមរណភាពនេះ។ ស្ត្រីជនជាតិអ៊ីរ៉ង់ អាយុ ២២ ឆ្នាំ Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
ទង់ជាតិ នៃសាធារណរដ្ឋឥស្លាមមានខ្សែផ្ដេកចំនួនបីជាពណ៌ក្រហម ស និងបៃតង ជាមួយនឹងពាក្យថា “Allah” លេចឡើងជាអក្សររចនានៅកណ្ដាល។
នៅរសៀលថ្ងៃអាទិត្យ ទង់ធម្មតាដែលមាននិមិត្តសញ្ញាត្រូវបានផ្លាស់ប្ដូរឡើងវិញនៅក្នុងបដា Twitter ហើយការបង្ហោះ Facebook និង Instagram ដែលមានទង់ជាតិត្រូវបានផ្លាស់ប្ដូរត្រូវបានដកចេញ។
សហព័ន្ធបាននិយាយថា “យើងចង់បង្ហាញការគាំទ្ររបស់យើងចំពោះស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ ជាមួយនឹងក្រាហ្វិករបស់យើងសម្រាប់រយៈពេល ២៤ ម៉ោង”។
អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ៣០០ នាក់ ត្រូវបានសម្លាប់ចំពេលមានការបង្ក្រាបលើការតវ៉ាដែលបានផ្ទុះឡើងបន្ទាប់ពីការស្លាប់របស់ Amini ក្នុងខែកញ្ញា ហើយមនុស្សប្រហែល ១៤,០០០ នាក់ ត្រូវបានចាប់ខ្លួន រួមទាំងកុមារផងដែរ។ អ៊ីរ៉ង់ បានចោទអាមេរិក និងរដ្ឋបរទេសផ្សេងទៀតថា បានបង្កបាតុកម្មដោយគ្មានភស្តុតាង៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


