Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ នាពេលឆាប់ៗខាងមុខនេះ រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចរូបរាងនៅកម្ពុជា

បានផុស

នៅ

ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលឆាប់ៗខាងមុខនេះ រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា ហើយកន្លងមកនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងអំពីគម្រោងនេះជម្រាបជូនសម្ដេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ នាព្រឹកថ្ងៃទី ១ ខែធ្នូនេះថា នាពេលកន្លងមក សម្ដេច បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ហើយលោកលើកឡើងអំពីគម្រោង បង្កើតរោងចក្រដំឡើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «គាត់បានស្នើសុំឲ្យកម្ពុជា គាំទ្រនូវគម្រោងថ្មីមួយទាក់ទិននឹងការបង្កើតនូវក្រុមហ៊ុនដំឡើងរថយន្ត Toyota​ ឥឡូវនេះបន្តិចទៀតនៅមិនឆ្ងាយពីរោងចក្ររបស់យើងនេះ គឺនឹងមានរោងចក្រដំឡើងរថយន្ដ Toyota»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនគ្រាន់តែពង្រីក និងរក្សាក្រុមហ៊ុនដែលមានស្រាប់នៅក្នុងប្រទេសនោះទេ តែរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងទាក់ទាញក្រុមហ៊ុនមួយចំនួនផ្សេងទៀត។

កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន​ បានជួបពិភក្សាជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន នៅឯប្រទេសជប៉ុន។ ក្នុងជំនួបនោះ លោក Fumio Kishida បានជម្រាបជូនសម្ដេចតេជោថា ក្រុមហ៊ុនជប៉ុន នឹងបង្កើតរោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា ហើយលោកក៏ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយគាំទ្រក្រុមហ៊ុននានារបស់ជប៉ុន ដែលកំពុងប្រតិបត្តិការធុរកិច្ចនៅកម្ពុជាផងដែរ។

កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តយល់ព្រមឲ្យក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Toyota នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ ដែលមានទុនជាង ៣៦លានដុល្លារ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាង ១០០កន្លែង៕

អត្ថបទ៖ ឃួន សុភ័ក្រ   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ២ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៦ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម