Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋកូកាងសម្រុកភៀសចេញពីប្រជុំជន ព្រោះបារម្ភផ្ទុះការប្រយុទ្ធរវាងមីយ៉ាន់ម៉ា និងកងទ័ពជនជាតិខ្លួន

បានផុស

នៅ

កាលពីថ្ងៃទី៦ ខែធ្នូ ប្រជាពលរដ្ឋរស់នៅទីប្រជុំជន និងបុគ្គលិកផ្នែកសេវាកម្មនៅបនល្បែង និងកន្លែងកម្សាន្តនៅក្រុងឡៅកាយ (Lao Cai) បានភ្ញាក់ផ្អើលនាំគ្នាភៀសខ្លួនចេញពីទីក្រុង ខណៈដែលពួកគេបានទទួលព័ត៌មានថា នឹងមានផ្ទុះសង្គ្រាមរវាងកងទ័ពមីយ៉ាន់ម៉ា និងកងទ័ពកូកាង ហើយអាចនឹងរាលដាលចូលដល់ទីក្រុងឡៅកាយ។ ទន្ទឹមគ្នានេះបានបណ្តាលឱ្យគ្រប់ផ្លូវទាំងអស់ចេញទៅក្រៅទីក្រុងឡៅកាយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រុងឡៅកាយ (Lao Cai) គឺជារដ្ឋធានីនៃតំបន់ស្វយ័តរបស់ជនជាតិកូកាង (Kokang) ដែលមានទីតាំងស្ថិតនៅព្រំដែនមីយ៉ាន់ម៉ា-ចិន នៅភាគឦសាននៃរដ្ឋសាន។ នៅទល់មុខក្រុងឡៅកាយ គឺស្រុកជើនកាំង ខេត្តលីនឆាំង និងខេត្តយូណាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែលបណ្តាលឱ្យពួកគេភៀសខ្លួនលើកនេះ កើតឡើងដោយសារតែកាលពីពីរថ្ងៃមុនមានព័ត៌មានចចាមអារ៉ាមពេញទូទាំងក្រុងឡៅកាយថា កងកម្លាំងរបស់កងទ័ពកូកាងដែលកំពុងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយកងទ័ពមីយ៉ាន់ម៉ា បានពង្រីកសមរភូមិប្រយុទ្ធ ហើយហៀបនឹងវាយលុកចូលក្រុងឡៅកាយ ទើបបណ្តាលឱ្យពួកគេទាំងនោះភ័យស្លន់ស្លោរសម្រេចចិត្តនាំគ្នាវេចបង្វិចរត់ភៀសខ្លួនចេញពីក្រុងតែម្តង។

មានសេចក្តីរាយការណ៍ថា ចាប់តាំងពីព្រលឹមថ្ងៃដដែល មានមនុស្សជាច្រើនបាននាំគ្នាសម្រុកទៅស្ថានីយតាក់ស៊ីក្បែរឡៅកាយ ដើម្បីទៅជិះរថយន្តក្រុងធ្វើដំណើរពីឡៅកាយ ទៅក្រុងឡាស៊ីវ រហូតបណ្តាលឱ្យរថយន្តកកស្ទះយ៉ាងខ្លាំង។ រហូតដល់ពេលរសៀលថ្ងៃដដែល ថ្លៃសំបុត្រធ្វើដំណើរពីក្រុងឡៅកាយទៅក្រុងឡាស៊ីវ ឡើងថ្លៃដែលជាធម្មតាម្នាក់ត្រឹមតែ ៦ម៉ឺនក្យ័ត បានហក់ឡើងម្នាក់ដល់ ១៥ម៉ឺនក្យ័ត ប៉ុន្តែនៅតែមានមនុស្សសម្រុកជិះដដែល ដើម្បីបានចេញពីទីក្រុង។

ជនជាតិកូកាង គឺជាជនអន្តោប្រវេសន៍ (ចិនហាន) ដែលបានភៀសខ្លួនមកតាំងទីលំនៅ កសាងទីប្រជុំជន (ក្រុង) មួយស្ថិតនៅព្រំដែននៃរដ្ឋសានភាគខាងជើងតាំងពីជាង២០០ឆ្នាំមុនមកម៉្លេះ ដែលមានទីក្រុងឡៅកាយជារដ្ឋធានី។ កូកាងមានកម្លាំងយោធារបស់ខ្លួនគេហៅថា កងទ័ពកូកាង។

កាលពីពាក់កណ្តាលឆ្នាំ២០០៩ រដ្ឋាភិបាលមីយ៉ាន់ម៉ាធ្លាប់បានដាក់សម្ពាធលើកងទ័ពកូកាងឱ្យផ្លាស់ប្តូរខ្លួនទៅជាកងកម្លាំងការពារព្រំដែន (Border Guard Force) ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីកងទ័ពមីយ៉ាន់ម៉ា ដែលជាហេតុបណ្តាលឱ្យមានជម្លោះក្នុងជួរកងទ័ពកូកាងរហូតដល់បែកខ្ញែកគ្នាជាពីរក្រុម (មួយក្រុមចុះចូល និងមួយក្រុមទៀតផ្តាច់ខ្លួន)។

កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ រដ្ឋបាលក្រុងឡៅកាយ បានចេញសេចក្តីថ្លែងការណ៍មួយជាភាសាចិន ដោយបញ្ជាក់ថា ព័ត៌មានចចាមអារ៉ាមដែលថា ការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងទ័ពកូកាងនឹងរាលដាលដល់ក្រុងឡៅកាយ គឺមិនពិតនោះទេ ពោលគឺកងកម្លាំងការពារព្រំដែននៅតែប្រតិបត្តិការឱ្យអស់ពីសមត្ថភាពដើម្បីរក្សាសណ្តាប់ធ្នាប់នៅឡៅកាយ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ហើយត្រឡប់ទៅរស់នៅជាធម្មតាវិញ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម