ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាប្រកាសពន្យារបទឈប់បាញ់រយៈពេលមួយខែម្តងទៀត
របបយោធាមីយ៉ាន់ម៉ាបានប្រកាសបន្តពន្យាបទឈប់បាញ់មនុស្សធម៌រហូតដល់ថ្ងៃទី ៣០ខែមិថុនា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងកាលពីចុងខែមីនា ដែលបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសនេះយ៉ាងធ្ងន់ធ្ងរ និងសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី០១ខែមិថុនា។

ដើមឡើយរបបយោធា បានប្រកាសថា នឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និប្រកាសបទឈប់បាញ់ដែលត្រូវបានកំណត់ថានឹងផុតកំណត់នៅថ្ងៃទី ៣១ខែឧសភា ប៉ុន្តែឥឡូវនេះត្រូវបានអូសបន្លាយពេលដើម្បីជួយដល់ការកសាងឡើងវិញដែលកំពុងបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
នៅក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ាមាន មនុស្ស ៤,៤៩៣ នាក់បានស្លាប់ និង ១១,៣៦៦ នាក់ទៀតបានរងរបួស បើយោងតាមទិន្នន័យដែលចងក្រងដោយសំឡេងប្រជាធិបតេយ្យភូមា ។ ប៉ុន្តែបើយោងតាមក្រុមប្រឹក្សារដ្ឋបាលរដ្ឋដឹកនាំដោយរបបយោធា បាននិយាយថា មនុស្ស ៣,៧៧០ នាក់បានស្លាប់ ១០៦នាក់កំពុងបាត់ខ្លួន និង ៥,១០៦ នាក់ផ្សេងទៀតបានរងរបួស។

ទោះបីជាមានបទឈប់បាញ់ក៏ដោយ អ្នកឃ្លាំមើលជម្លោះក្នុងប្រទេសនេះ បានរាយការណ៍ថា នៅតែមានការប្រយុទ្ធគ្នា និងការវាយប្រហារតាមអាកាសជាប្រចាំដោយរបបសឹកមីយ៉ាន់ម៉ា។ របបយោធាអះអាងថា ការពន្យារពេលនេះក៏នឹងគាំទ្រដល់ការរៀបចំសម្រាប់ការបោះឆ្នោតសកល «សេរី និងយុត្តិធម៌» ដែលគ្រោងធ្វើនៅខែធ្នូចុងឆ្នាំនេះ និងមករាឆ្នាំ២០២៦ ដែលជាលើកទីមួយចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១។ លើសពីនេះកុ្រមយោធា បានព្រមានថា ខ្លួននឹងនៅតែសងសឹកនឹងការវាយប្រហារដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកម្លាំងប្រឆាំងរដ្ឋប្រហារ។
គួរបញ្ជាក់ផងដែរថា ការប្រកាសបន្តបទឈប់បាញ់នេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានដើម្បីពង្រីកបទឈប់បាញ់លើសពីតំបន់ដែលរងគ្រោះដោយគ្រោះរញ្ជួយដី។ ទោះបីយ៉ាងណា កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្រុះសម្រួលសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែមិនទទួលបានជោគជ័យច្រើននៅឡើយ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


