ព័ត៌មានអន្ដរជាតិ
សរុបការខូចខាតពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាមានជាង១.៨ ពាន់លានដុល្លារ
យោងតាមការចេញផ្សាយរបស់ asianews.network នៅថ្ងៃទី ៣០ខែឧសភានេះ ការខូចខាតពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនានៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ៣.៨ ពាន់ពាន់លាន kyat ((ជាង ១.៨ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលជាប្រធានក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ។

ថ្លែងនៅក្នុងពិធីប្រគល់អំណោយនៅទីក្រុងណៃពិដោកាលពីថ្ងៃទី ២៩ ឧសភា លោកមីនអ៊ុងឡាំង បានលើកឡើងពីការបំផ្លិចបំផ្លាញដ៏សម្បើមនៅទូទាំងតំបន់ និងរដ្ឋចំនួន១០រួមទាំងទីក្រុង Nay Pyi Taw។
ការរញ្ជួយដីនេះបានបណ្តាលឱ្យមនុស្ស ៣,៧៣៩ នាក់បានស្លាប់ មនុស្ស ៦៨ នាក់បានបាត់ខ្លួន និង ៥,១០៤ នាក់បានរងរបួស ដែលប៉ះពាល់ដល់មនុស្សជាង ៥០៦,០០០នាក់ និងធ្វើឱ្យខូចខាតដល់បន្ទប់ក្នុងអគារជាង ១៦២,០០០។
ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្ទះជាង ៥១,០០០ខ្នងផ្លូវចំនួន ៤៣១ ផ្លូវ ស្ពានចំនួន១០៣ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវដែក បណ្តាញអគ្គិសនី សាលារៀន មន្ទីរពេទ្យ អគារសាសនា និងផ្ទៃដីកសិកម្ម ខណៈរបាយការណ៍ខ្លះបានរាយការណ៍ពីចំនួនអ្នកស្លាប់និងការខូចខាតច្រើនជាងនេះ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាប់ផ្តើមឆ្លើយតបគ្រោះមហន្តរាយរបស់ខ្លួនតាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) នៅថ្ងៃទី ២៩ខែមីនា ដោយផ្តល់ជម្រកសង្គ្រោះបន្ទាន់ អាហារ ទឹក និងការព្យាបាល។
ទោះយ៉ាងណាមកដល់ពេលនេះប្រជាជនដែលរងផលប៉ះពាល់នៅតែប្រឈមបញ្ហដោយសារពួកគេនៅស្នាក់នៅក្នុងតង់បណ្ដោះអាសន្ននិងខ្វះខាតគ្រឿងអាស្រ័យយ៉ាងច្រើន បើទោះបីជាមានកិច្ចសហប្រតិបត្តិការជាមួយម្ចាស់ជំនួយអន្តរជាតិ រួមមានប្រទេសចិន ឥណ្ឌា រុស្ស៊ី បណ្តាប្រទេសអាស៊ាន និងអង្គការមនុស្សធម៌សម្រាប់ការចែកចាយជំនួយក៏ដោយ។
លើសពីវិបត្តិដែលកំពុងប្រឈម កងកម្លាំងរំដោះនៅតាមតំបន់នានាបន្តប្រយុទ្ធ និង របបយោធានៅតែបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនដែលសម្លាប់ជនស៊ីវិលជាបន្តបន្ទាប់ បើទោះបីជាប្រកាសបទឈប់បាញ់រហូតដល់ផុតខែនេះ និងបើទោះបីទទួលការរិះគន់ជាអន្តរជាតិក៏ដោយ ដែលបញ្ហាទាំងនេះបន្ថែមវិបត្តិដល់ប្រជាជនមីយ៉ាន់ម៉ាបន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


