សុខភាព
កុមារអង់គ្លេស ៣នាក់ទៀតហើយ ស្លាប់ដោយសារជំងឺ Strep A (មានវីដេអូ)
តួលេខថ្មីបង្ហាញថា កុមារចំនួន៣នាក់ទៀតហើយ ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារជំងឺ Strep A ក្នុងចក្រភពអង់គ្លេស។

ទិន្នន័យពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបង្ហាញថា យ៉ាងតិចកុមារ១៩នាក់ បានបាត់បង់ជីវិតនៅទូទាំងចក្រភពអង់គ្លេស ដោយសារទម្រង់រាតត្បាតនៃជំងឺនេះ។
កុមារចំនួន១៦នាក់ក្នុងចំណោមកុមារទាំងនោះ បានស្លាប់នៅប្រទេសអង់គ្លេសចាប់តាំងពីខែកញ្ញាមក។ ការស្លាប់របស់កុមារបីនាក់ផ្សេងទៀត ត្រូវបានកត់ត្រានៅក្នុងប្រទេសអៀរឡង់ខាងជើង និងវេលស៍។

កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែធ្នូ មន្ត្រីសុខាភិបាលអង់គ្លេស បានបើកការស៊ើបអង្កេតថាតើការស្លាប់របស់កុមារនៅតំបន់ Powys មានទំនាក់ទំនងជាមួយជំងឺ Strep A ដែរឬទេ បន្ទាប់ពីមានការស្លាប់ដែលបានបញ្ជាក់នៅក្នុងតំបន់ Penarth នៃទីក្រុង Vale of Glamorgan កាលពីដើមខែធ្នូនេះ។

កាលពីសប្តាហ៍មុន សិស្សម្នាក់នៅសាលាមួយក្នុងទីក្រុង Sussex បានក្លាយជាមនុស្សទី១៦ ដែលត្រូវបានគេអះអាងថា ស្លាប់ដោយសារជំងឺនេះ នៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីខែកញ្ញាមក។
គួរបញ្ជាក់ថា គិតចាប់តាំងពីខែកញ្ញាមក មានកុមារអាយុពី១ទៅ៤ឆ្នាំ ចំនួន១១១នាក់កំពុងឈឺធ្ងន់ដោយសារជំងឺ Strep A បើប្រៀបធៀបទៅនឹង១៩៤ករណីនៅក្នុងក្រុមអាយុនេះ ពេញមួយឆ្នាំចន្លោះឆ្នាំ២០១៧និង២០១៨៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ មេរោគ Strep A សម្លាប់កុមារច្រើនឡើងៗ នៅ ចក្រភពអង់គ្លេស

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា