ជីវិតកម្សាន្ដ
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនស្រីច្បងតារាចម្រៀងលោក ខាន់ ជេមស៍ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន
ទស្សនិកជនប្រហែលជាបានដឹង និងបានសណ្ដាប់រួចមកហើយនូវសូរសំនៀងដ៏ស្រទន់ ពិរោះរណ្ដំពីសំណាក់យុវតីម្នាក់ តាមរយៈបទ” កុំចង់ត្រូវគ្នា” ដែលជាការបកស្រាយរបស់យុវតីសម្លេងផ្អែម និងមានរូបឆោមស្រស់សោភាម្នាក់ មិនត្រឹមតែប៉ុណ្ណោះ ចម្រៀងមួយបទនេះ ពិតជាមានអត្ថន័យចាក់ដោតយ៉ាងខ្លាំង ដល់ស្រទាប់បេះដូងយុវវ័យ ក៏ដូចជាអ្នកស្នេហាវិស័យសិល្បៈចម្រៀងផងដែរ ។

ក្រៅពីសូរសំនៀងដ៏ក្រអួនក្រអៅនៃទេពកោសល្យពីធម្មជាតិ អេមី បានឆ្លងកាត់នូវការដុះខាត់បន្ថែមពីឪពុក ដែលលោកគឺជាសិល្បៈករដ៏ល្បីល្បាញមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺតារាចម្រៀងលោក ខាន់ ជេមស៍ ដែលបងប្អូនប្រជាជាតិខ្មែរ បានស្គាល់លោកច្បាស់តាមរយៈបទ សម្រែកបេះដូង របាំចងស្នេហ៍ បុប្ផាក្រពុំ និងបទ បើមិនស្រលាញ់អាណិតធ្វើអ្វីជាដើម ។
ពុកម៉ែបងប្អូនប្រាកដជាបានដឹងរួចមកហើយថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ តារាចម្រៀងលោកខាន់ ជេមស៍ បានប្រកាសបើកផលិតកម្មផ្ទាល់ខ្លួន ដែលមានឈ្មោះថា Khan James Production ដែលមានការចូលរួមពីសំណាក់តារាចម្រៀងបួនដួងទៀតនោះ គឺកូនៗទាំងបួននាក់របស់លោកផ្ទាល់តែម្ដង ។

តារាចម្រៀងលោក ខាន់ ជេមស៍ បានបង្ហើបអោយដឹងថា កូនៗប្រុសស្រីទាំងបួននាក់របស់លោក សុទ្ធសឹងតែមានទេពកោសល្យផ្នែកសិល្បៈមិនចាញ់លោកប៉ុន្មានទេ ដែលលោកបានរំពឹងក្នុងចិត្តថា ថ្ងៃអនាគតកូនៗទាំងបួនដួងរបស់លោកអាចនឹងស្នងតំណែងសិល្បៈបន្តពីរូបលោកបាន ។ លោកបានបន្តទៀតថា កូនស្រីច្បងរបស់លោក អេមី មិនត្រឹមតែមានសម្លេងពិរោះប៉ុណ្ណោះទេ តែក៏មានទេពកោសល្យជាច្រើនទៀតនៅលើវិស័យសិល្បៈនេះផងដែរ ចំណែកកូនទីពីររបស់លោកមានឈ្មោះថា ដូរ៉ា ក៏មានទេពកោសល្យផ្នែកចម្រៀងមិនចាញ់គ្នាប៉ុន្មានទេ ព្រមទាំងមានដុងខាងផ្នែកចង្វាក់រាំថែមទៀតផង ។ ចំណែកកូនទីបីរបស់លោក ទស្សនិកជនប្រហែលជាបានស្គាល់រួចមកហើយ តាមរយៈការបង្ហាញបទចម្រៀងស្ទាយបែបរ៉េប Hip Hop មានដូចជាបទ ” Boyឡូយ, Gateកូនប៉ា, Hard Way, និង Young Rapper ជាដើម” ។ គ្រាប់ពេជ្រចុងក្រោយរបស់លោក ដែលជាកូនពៅគេបង្អស់ក្នុងគ្រួសារ មានឈ្មោះថា មករា សាវីណា នាងមានទេពកោសល្យផ្នែកច្រៀង និងរាំ ហើយមានចំណូលចិត្តដើរលើវិថីដូច K-pop ដូច្នោះដែរ ។

ក្រោមដំបូលផលិតកម្មផ្ទាល់ខ្លួន ដែលមានកូនៗដែលពោរពេញទៅដោយសមត្ថភាព លោក ខាន់ ជេមស៍ បានប្ដេជ្ញាយ៉ាងមុតមាំថា លោកនឹងខំប្រឹងបន្តផលិតនូវបទចម្រៀងថ្មីៗ Original ស្នាដៃកូនខ្មែរ ជាច្រើនទៀតដើម្បីចែកជូនដល់ទស្សនិកជន ដែលអ្នកគាំទ្ររូបលោក និងកូនៗ បានស្ដាប់កម្សាន្ត។ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានចក្ខុវិស័យផងដែរ ក្នុងការនាំយករសជាតិសិល្បៈចម្រៀងរបស់កម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ និងពាំនាំយកមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជាតិផងដែរ ។

គួររំលឹកដែរថា បទចម្រៀងដំបូងបង្អស់របស់កូនស្រីច្បងលោក ខាន់ ជេមស៍ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តអ្នកស្ដាប់នេះ បានចូលរួមក្នុងការផលិតពីសំណាក់អ្នកនិពន្ធដែលមានស្នាដៃពូកែៗក្នុងព្រះរាជាណាចក្រកម្ពុជា ហើយចំពោះបទក្រោយៗបន្តទៀត ក៏នឹងឆ្លងកាត់ការតាក់តែងរៀបចំយ៉ាងយកចិត្តទុកដាក់ មិនអោយប្រិយមិត្តអ្នកស្ដាប់ខកបំណងឡើយ ។

តារាចម្រៀងលោក ខាន់ ជេមស៍ ក៏បានផ្ដាំផ្ញើបន្ថែមទៀតថា ” សិល្បៈក៏ជាសរសៃឈាមមួយរបស់ជាតិផងដែរ ដូច្នេះក្នុងនាមជាកូនខ្មែរ ត្រូវតែចូលរួមការពារថែរក្សា គាំទ្រ ប្រឹងប្រែងហាត់ពត់ និងបង្ដើតគំនិតច្នៃប្រឌិដ្ឋថ្មីៗ ដើម្បីជួយលើកតម្លៃសិល្បៈជាតិ អោយមានភាពរីកចម្រើនទៅមុខលើឆាកជាតិ និងឆាកអន្តរជាតិ”៕
សូមទស្សនាវីដេអូ!

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ