ព័ត៌មានជាតិ
ចូលរួមស្វាគមន៍ឆ្នាំថ្មី ២០២៣ ជាមួយណាហ្គាវើលដ៍!
តន្ត្រីឆ្លងឆ្នាំដ៏កក្រើកខាងមុខណាហ្គាវើលដ៍អមដោយការបាញ់កាំជ្រួចដ៏អស្ចារ្យ ត្រឡប់មកវិញហើយ! សូមអញ្ជើញពុកម៉ែបងប្អូនទៅរីករាយ និងទទួលទានម្ហូបសុភមង្គលជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិនៅក្នុងសណ្ឋាគារណាហ្គាវើលដ៍។ បន្ទាប់មក សូមអញ្ជើញទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី ១ ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យដែលចូលរួមសម្ដែងដោយកំពូលតារាចម្រៀងជាតិ និងអន្តរជាតិ មកពីប្រទេសថៃ និងប្រទេសស្វ៊ីស។ ទស្សនាដោយសេរីចាប់ពីម៉ោង ៨ យប់ រហូតដល់ម៉ោង ១ រំលងអធ្រាត្រ!

រៀបចំដោយណាហ្គាវើលដ៍ និងមានក្រុមហ៊ុនស្រាបៀរហនុមានជាអ្នកឧបត្ថម្ភធំ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកក្នុងឆ្នាំនេះ នឹងចូលរួមដោយពិធីករ ពិធីការិនី តារាចម្រៀង និងក្រុមរាំល្បីឈ្មោះ ដូចជា កញ្ញា សានសាណា លោក វិច្ឆ័យ លោក ស៊ូលី ផេង កញ្ញា ពេជ្រ សូលីកា លោក ឆាយ វីរៈយុទ្ធ ក្រុម 2TheMoon និងក្រុមរាំ Eriz!
ព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំនេះ ក៏នឹងចូលរួមសម្ដែងដោយតារាចម្រៀង និងតារាភាពយន្តដែលមាន ប្រជាប្រិយភាពខ្លាំងមិនចេះរីងស្ងួត កញ្ញា Katreeya English មកពីប្រទេសថៃ និងឌីជេ DJ Rave Republic មកពីប្រទេសស្វ៊ីសផងដែរ។ សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ទៅទស្សនាឲ្យបានច្រើនកុះករ និងស្វាគមន៍ឆ្នាំថ្មី ២០២៣ ជាមួយណាហ្គាវើលដ៍។
មុនពេលទៅទស្សនាតន្ត្រីឆ្លងឆ្នាំខាងមុខណាហ្គាវើលដ៍ ពុកម៉ែបងប្អូនអាចអញ្ជើញទៅទទួលទានប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ដែលមានអាហារច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ និងម្ហូបសុភមង្គលដែលសម្រិតសម្រាំងដោយមេចុងភៅដ៏ចំណានរបស់ណាហ្គាវើលដ៍ ម្នាក់ ៤៨ ដុល្លារ បូករួមការពិសាភេសជ្ជៈឥតកំណត់ រីឯនៅភោជនីយដ្ឋាន Le Gourmet និង Bistro Romano ក៏មានបម្រើជូនអាហារឈុតបែបប្រណីត តម្លៃចាប់ពី ៥២ ដុល្លារ សម្រាប់ម្នាក់ផងដែរ។

សម្រាប់ការទស្សនាទេសភាពដ៏អស្ចារ្យ នៃកាំជ្រួច បន្ទាប់ពីអាហារពេលល្ងាច សូមអញ្ជើញទៅភោជនីយដ្ឋាន Hall of Golden Chimes ដើម្បីទទួលទានអាហារឈុតពិសេស ៧ មុខ ដែលមានតម្លៃ ៧៨ ដុល្លារសម្រាប់ម្នាក់។ កៅអីដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាល នៃទីក្រុង និងទន្លេ មានចំនួនកំណត់ ដូច្នេះសូមណែនាំពុកម៉ែបងប្អូនកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល [email protected]។
ប្រសិនបើពុកម៉ែបងប្អូនចង់រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីនៅក្នុងអគារ ណាហ្គាវើលដ៍ ក៏មានកន្លែងថ្មីៗ ដូចជា ក្លឹប Darlin Darlin ដែលមានការប្រគំតន្ត្រីផ្ទាល់ និងភេសជ្ជៈដ៏ឆ្ងាញ់ជាប់ចិត្តផងដែរ។
សម្រាប់ស្រាក្រឡុក ស្រាវីស្គីជប៉ុន ស្រាសាំប៉ាញប្រណីតជាមួយអយស្ទ័រស្រស់ និងអាហារសម្រន់ពិសេស សូមអញ្ជើញទៅបានីយដ្ឋាន The Vimean និងអបអរឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយបំផុត។

ណាហ្គាវើលដ៍ ក៏មានបានីយដ្ឋាន និងអាងហែលទឹក Amret Palace ដែលអតិថិជនអាចរាប់ថយក្រោយស្វាគមន៍ឆ្នាំ ២០២៣ ផងដែរ ជាមួយឌីជេ DJ Karissa និង DJ Lucky។ តម្លៃសំបុត្រ ២០ ដុល្លារ ដែលអាចប្តូរយកស្រាក្រឡុក ២ កែវ ឬស្រាបៀរណាហ្គាឡាហ្គឺរ ៦ ដប។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល [email protected] ឬចូលទៅកាន់ទំព័រ Facebook Instagram ឬ Telegram របស់ណាហ្គាវើលដ៍។
ចូលរួមកម្មវិធីឆ្លងឆ្នាំធំបំផុតប្រចាំឆ្នាំក្នុងរាជធានីភ្នំពេញរៀបចំដោយណាហ្គាវើលដ៍! ជួបគ្នានៅថ្ងៃទី ៣១ ខែធ្នូ!
គួរបញ្ជាក់ថា ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអី នៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


