ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ពង្រីករយៈពេលការចូលបំពេញកាតព្វកិច្ចយោធា ក្រោយរងសម្ពាធពី ចិន
កោះតៃវ៉ាន់នឹងបន្ថែមរយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធារបស់ខ្លួនពី ៤ ខែឡើងរហូតដល់ ១ ឆ្នាំ ដោយសារតែការកើនឡើងសម្ពាធយោធាពីសំណាក់ប្រទេសចិន ។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រកាសពីការសម្រេចចិត្តនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបានកោះប្រជុំទីភ្នាក់ងារសន្តិសុខជាតិកាលពីថ្ងៃអង្គារ ។
បុរសនៅតៃវ៉ាន់ទាំងអស់ដែលមានអាយុលើសពី ១៨ ឆ្នាំ គឺតម្រូវឲ្យចូលបម្រើក្នុងជួរកងទ័ព ខណៈការបន្ថែមរយៈពេលសម្រាប់កាតព្វកិច្ចនេះនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ហើយអនុវត្តចំពោះបុរសដែលកើតក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៥ ។

នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Tsai បាននិយាយថា រយៈពេលបច្ចុប្បន្ននៃការចូលធ្វើទាហានចំនួន ៤ ខែ គឺមិនបានឆ្លើយតបនឹងតម្រូវការយោធារបស់តៃវ៉ាន់នោះទេ ហើយបើតៃវ៉ាន់ចង់ទទួលបានការគាំទ្រពីអន្តរជាតិ លុះត្រាតែកោះនេះបង្កើនការការពាររបស់ខ្លួន ។
ជាចុងក្រោយលោកស្រី Tsai បានអំពាវនាវដល់យុវជនឲ្យមានការយោគយល់ចំពោះច្បាប់ថ្មីនេះ ប៉ុន្តែទោះជាយ៉ាងណា លោកស្រីបញ្ជាក់ច្បាស់ថា ពួកគេនឹងមិនចាំបាច់ទៅសមរភូមិនោះទេ ប្រសិនបើតៃវ៉ាន់មានកម្លាំងគ្រប់គ្រាន់នោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តៃវ៉ាន់ ថា ចិន បើកការលុកលុយយោធាទ្រង់ទ្រាយធំបំផុត

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ