Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ថា ចិន បើកការ​លុកលុយ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត 

បានផុស

នៅ

រដ្ឋាភិបាលតៃវ៉ាន់និយាយថា ប្រទេសចិន បានបើកការលុកលុយធំបំផុត នៅក្នុងសមុទ្រ និងផ្ទៃមេឃជុំវិញកោះតៃវ៉ាន់។

ខ្លួននិយាយថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន៧១គ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកផងដែរ បានហោះចូលទៅក្នុងតំបន់ ដែលហៅថាជា តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។

ស្របពេលជាមួយគ្នានោះ សហរដ្ឋ​អាមេរិក​​និយាយ​ថា សកម្មភាព​យោធា​របស់​ប្រទេស​ចិន​កំពុង​តែ​បង្ក អស្ថិរភាព និង​បំផ្លាញសន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា “សហរដ្ឋអាមេរិកមានក្តីព្រួយបារម្ភចំពោះការអភិវឌ្ឍន៍ចុងក្រោយនេះ។ ខ្លួននឹងបន្តជួយតៃវ៉ាន់ក្នុងការរក្សានូវសមត្ថភាពការពារគ្រប់គ្រាន់ ស្របតាមការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង និងស្របតាមគោលនយោបាយចិនតែមួយរបស់យើង”។

កោះតៃវ៉ាន់គឺ​គ្រប់គ្រង​ដោយ​ខ្លួនឯង ប៉ុន្តែ​ចិន​មើល​ឃើញ​ថា កោះនេះ​ជា​ខេត្ត​បំបែកខ្លួន ​ដែល​នឹង​រួបរួម​គ្នា​ឡើងវិញនៅថ្ងៃណាមួយ។

ភាពតានតឹងរវាងភាគីទាំងពីរ បានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

កាលពីខែសីហា ទីក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចទៅកាន់កោះនេះដោយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi។ លោកស្រីជាអ្នកនយោបាយជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលបានទៅទស្សនកិច្ចកោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំ។

ប្រទេសចិនបានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនោះ ដោយការធ្វើសមយុទ្ធយោធាធំបំផុតមិនធ្លាប់មាន នៅសមុទ្រជុំវិញកោះតៃវ៉ាន់ ហើយថែមទាំងបានបិទពាណិជ្ជកម្មមួយចំនួនជាមួយកោះនេះទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ធ្វើសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម