ព័ត៌មានអន្ដរជាតិ
ស្រ្តីថៃ ជួញដូរកញ្ឆាជាង ៤០គីឡូក្រាមចូលតៃវ៉ាន់ ត្រូវប៉ូលិសក្របួចជាប់
ស្រ្តីជាជនជាតិថៃម្នាក់ដែលក្លែងខ្លួនធ្វើជាទេសចរ ត្រូវបានប៉ូលិសថៃក្របួចជាប់ដោយសារតែរត់ពន្ធកញ្ឆាទម្ងន់ជាង៤០គីឡូក្រាម ចូលដែនកោះមួយនេះ។

តាមការចុះផ្សាយរបស់ Taiwan News, ប៉ូលិសបានចាប់ខ្លួនស្រ្តីរូបនេះនៅឯអាកាសយានដ្ឋានអន្តរជាតិ Taoyuan ជាមួយនឹងវ៉ាលិសដ៏ធំចំនួន២ ក្រោយហោះចេញពីទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែកក្កដាឆ្នាំ២០២៥។
នៅក្នុងវ៉ាលិសនោះ ប៉ូលិសបានរកឃើញកញ្ឆាជាង ៦០កញ្ចប់ ទម្ងន់សរុប ៤០.៥៩គីឡូក្រាម តម្លៃ ២ ០៥៣ ៨២៤ ដុល្លារអាមេរិក។

តាមចម្លើយសារភាព ស្រ្តីជនជាតិថៃប្រាប់ថា នាងត្រូវបានគេជួលតម្លៃ ៣ ៣៥៤ដុល្លារអាមេរិកនិងផ្តល់ជូនកន្លែងស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់ការរត់ពន្ធនេះ។
ពាក់ព័ន្ធរឿងនេះ នាយកការិយាល័យប៉ូលិសអាកាសចរណ៍តៃវ៉ាន់ លោក ឈិន ប៉ូចួន ថ្លែងថា ការស៊ើបអង្កេតបន្ថែមកំពុងធ្វើឡើងដើម្បីតាមដានរកប្រភពនៃបណ្តាញជួញដូរគ្រឿងញៀន ខណៈស្រ្តីថៃត្រូវប្រឈមមុខនឹងផ្លូវច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អសន្តិសុខនៅថៃ! ចោរក្លែងធ្វើប៉ូលិស ចាប់ជម្រិតនិងប្លន់ទេសចរបរទេស
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


