កីឡា
លោកឧកញ៉ា ហេង បូរិន ចូលរួមគាំទ្រ និងលើកស្ទួយដល់វិស័យកីឡាកម្ពុជា
ក្រៅតែពីអ្នកជំនួញដ៏ពូកែ ឈ្លាសវៃ និងស្មោះត្រង់ម្នាក់ លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប ក៏ជាអ្នកចូលចិត្ត ស្រឡាញ់ និងគាំទ្រវិស័យកីឡា យ៉ាងមុតមាំផងដែរ។

ជាក់ស្ដែងថ្មីៗនេះ ក្រោយកីឡាករ ធឿន ធារ៉ា ផ្ដួលគូប្រកួតត្រឹមទឹកទី ១ នៅសង្វៀន Thai Fight ឈ្នះខ្សែក្រវាត់ និងពានរង្វាន់ពីស្ដេចថៃ លោកឧកញ៉ា ហេង បូរិន បានផ្ដល់ថវិកាលើកទឹកចិត្តកីឡាករ ធឿន ធារ៉ា ចំនួន ៣០០ ដុល្លារ និងផ្ដល់ជូនកីឡាករ អេលីត ហ៊ុនកង ចំនួន ១០០ ដុល្លារ ជាការលើកទឹកចិត្ត។

លើសពីនេះ ក្នុងឆ្នាំ ២០២២ កន្លងមកនេះ លោកឧកញ៉ា ហេង បូរិន បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១៥០០ ដុល្លារ ទៅកាន់កម្មវិធី គុនខ្មែរអលស្តារ-Kun Khmer All Star ដែលមានលោកគ្រូ ស៊ន អេលីត ជាអ្នកសម្របសម្រួល និងជាស្ថាបនិកកម្មវិធី។

ក្រៅពីការឧបត្ថម្ភកីឡាករដោយផ្ទាល់ និងការប្រកួតនានា លោកឧកញ៉ា ហេង បូរិន ដែលជាអគ្គនាយក និងជាម្ចាស់ បុរី ហេង បូរិន គ្រុប ក៏បានចុះកុងត្រារួមគ្នាជាមួយកីឡាករបាល់ទាត់ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា លោក ចាន់ វឌ្ឍនាកា ជាទូតសុច្ឆន្ទៈប្រចាំ បុរី ហេង បូរិន គ្រុប ផងដែរ ។

លោកឧកញ៉ា ធ្លាប់មានប្រសាសន៍លើកឡើងថា ចាន់ វឌ្ឍនាកា បានលើកមុខមាត់បាល់ទាត់ខ្មែរឲ្យប្រទេសក្នុងតំបន់ទទួលស្គាល់ពីការវិវឌ្ឍន៍ជាវិជ្ជមាន។

ចំពោះទស្សនៈ និងការយល់ឃើញផ្ទាល់ទៅលើកីឡា លោកឧកញ៉ា មានប្រសាសន៍ថា កីឡានាំមកនូវមិត្តភាព ហើយផ្ដល់មកនូវសុខភាពល្អ។ ការហាត់ប្រាណ និងការលេងកីឡាជាប្រចាំ នឹងធ្វើឲ្យយើងមានសុខភាពល្អ កម្លាំងមាំមួន និងមានការសម្រេចចិត្តឈ្លាសវៃ ប្រកបដោយទំនុកចិត្ត។

បើតាមលោកឧកញ៉ា ហេង បូរិន ការឧបត្ថម្ភ និងគាំទ្រកីឡាករ ព្រោះលោកឧកញ៉ាចង់ឃើញវិស័យកីឡានៅកម្ពុជារីកចម្រើន៕






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ